Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហូបនំបញ្ចុកទាំងអស់គ្នា មហាគ្រួសារកម្ពុជា!! មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យ ផលិតផលម្ហូបអាហារនំបញ្ចុក និងបន្លែ នៅផ្សារនានា ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លទ្ធភាពគ្មានសារធាតុគីមីនោះឡើយ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យបងប្អូនមហាគ្រួសារខ្មែរក្នុង និងក្រៅប្រទេសទាំងអស់ ចូលរួមហូបនំបញ្ចុកសន្តិភាពទាំងអស់គ្នា ពិសេសក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ។

ដើម្បីធានាគុណភាពនំបញ្ចុកដែលឆ្ងាញ់ និងគ្មានសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់សុខភាពអ្នកទទួលទាននោះ មន្រ្តីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល និងមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត នាថ្ងៃសុក្រ ៥កើត ខែជេស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យផលិតផល ម្ហូបអាហារនំបញ្ចុក គ្រឿងសម្ល និងបន្លែល្បើយ ដែលដាក់តាំងលក់នៅផ្សារចំនួន០៣ គឺៈ ផ្សារស្ទឹង, ផ្សារពោធិស្រុក និងផ្សារជីមាន់ ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា ថ្លែងប្រាប់ឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋម ទៅលើផលិតផលម្ហូបអាហារនំបព្ចុាក ដូចជាសរសៃនំបព្ចុាក បន្លែជាល្បោយនំបព្ចុាក មានៈ សណ្តែកបណ្តុះ ត្រយ៉ូងចេក ត្រសក់ និងស្បៃក្តោបហាន់រួច ព្រមទាំងប្រហុកសម្រាប់ដាក់ក្នុងសម្លការី និងសម្លខ្មែរ ដើម្បីស្វែងរកវត្តមានសារធាតុគីមី សូដ្យូមអីុដ្រូស៊ុលហ្វីុត(ម្ស៉ៅស) និងសារធាតុបូរ៉ាក់(ទឹកអន្សារ) ដែលបង្កផលប៉ះពាល់សុខភាពអ្នកទទួលទាន ។

លោកប្រធានសាខាកាំកុងត្រូលរូបនេះ បញ្ជាក់ថា ជាលទ្ធផលនៃការធ្វើតេស្តបឋមចំពោះគំរូផលិតផលទាំងអស់ខាងលើ មន្ត្រីកាំកុងត្រូលពុំបានរកឃើញសារធាតុគីមីហាមឃាត់ទាំងនោះឡើយ។

ជាមួយគ្នានោះដែរ មន្ត្រីជំនាញបានណែនាំអ្នកលក់នំបព្ចុាក អោយយកចិត្តទុកដាក់បន្ថែមទៅលើការរក្សាទុកផលិតផលនំបព្ចុាកអោយមានអនាម័យល្អ ជៀសវាងដាក់លក់មិនបានគ្របការពារ ពីភ្នាក់ងារចម្លងមេរោគ និងមិនត្រូវដាក់លក់នំបព្ចុាកនៅក្បែរសារធាតុគីមីពុល និងថ្នាំកសិកម្មផ្សេងទៀត ព្រោះវាអាចចម្លងដល់ម្ហូបអាហារបាន ។

ចំណែកអ្នកលក់ដែលជាអ្នកធ្វើនំបព្ចុាកផងនោះ ត្រូវយកចិត្តទុកដាក់ដល់អនាម័យបរិស្ថានជុំវិញ ជៀសវាងមានភក់ជ្រាំ និងទ្រុងចិញ្ចឹមសត្វជាដើមនៅជិតកន្លែងផលិត ។ ក្រៅពីនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់ពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវាផងដែរ៕