Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Google ​ចេញ​កំណែ​អាប់​ដេត​ថ្មី​សម្រាប់ Pixel 3 ​អាច​ថត​រូប Selfie ដោយ​ស្វ័យ​ប្រវត្តិ

  • បោះពុម្ព

ក្រុមហ៊ុន Google តែងតែធ្វើការដាក់ចេញកំណែអាប់ដេតជាបន្តបន្ទាប់ សម្រាប់ទូរសព្ទ Pixel ជំនាន់ចុងក្រោយរបស់ខ្លួនម៉ូឌែល Pixel 3 និង Pixel 3 XL

ដើម្បីអោយអតិថិជនដែលជាអ្នកកំពុងប្រើប្រាស់អាចទទួលបាននូវភាពទាន់សម័យ។ ជាក់ស្តែង នាពេលកន្លងមក យើងសង្គេតឃើញថា ចំនុចគោលមួយដែល Google ផ្តោតសំខាន់ខ្លាំងជាងគេ គឺទៅលើផ្នែកកាមេរ៉ាហ្នឹងតែម្តង ដែលនេះជាមូលហេតុទាក់ចិត្ត ធ្វើអោយអ្នកប្រើមិនដាច់អាល័យ ដោះដៃចេញបាន។

ឥលូវនេះ ការបន្ថែមកំណែអាប់ដេតថ្មីពី Google បានមកដល់ទៀតហើយ សម្រាប់ប្រិយមិត្តដែលកំពុងកាន់ Pixel 3 & Pixel 3 XL ទៅលើផ្នែកកាមេរ៉ាដដែល ជាមួយនឹង Photobooth Mode ព្រោះថាកន្លងមក មុខងារនេះអាចធ្វើការថតរូប Selfie ដោយខ្លួនវាបាន មិនចាំបាច់ប៉ះបញ្ជាអីឡើយ គឺគ្រាន់តែថតរូបបែបថើប នោះវានឹងចុចថតដោយស្វ័យប្រវត្តិ តាមរយៈការសម្គាល់ពី AI របស់ Google ហ្នឹងឯង។ សម្រាប់ការផ្តល់មកលើកនេះ គឺកាន់តែពិសេសជាងមុន ទៅលើការបញ្ជាការថតរូបបែប Selfie ដោយស្វ័យប្រវត្តិនោះ ដោយគ្រាន់តែសារ៉េអោយចំមុខរបស់អ្នក រួចប្រិចភ្នែកទៅ វានឹងថតភ្លាម ឬគ្រាន់តែងាកមុខ ធ្វើដូចហុចថ្ពាល់អោយគេថើប ក៏ថតបានដូចគ្នា ជាមួយការពឹងផ្អែកលើ AI ទាំងស្រុង។

លើសពីនេះ បើមិនចង់ប្រើការថតតាមវិធីខាងលើ ដើម្បីអោយថត Selfie ដោយស្វ័យប្រវត្តិ គឺអាចបើកយកជម្រើសមួយផ្សេងទៀត ដោយគ្រាន់តែញញឹមនៅចំមុខកាមេរ៉ាទៅ នោះវានឹងធ្វើការថតរូបអូតូ ជាក់ជាមិនខាន។ នេះជាការបន្ថែមរបៀបថតដោយស្វ័យប្រវត្តិលើជម្រើសខុសគ្នា ដែលខាង Google បានដាក់ចេញមកអោយអ្នកប្រើប្រាស់ Pixel 3 & Pixel 3 XL។

ជាចុងក្រោយ សម្រាប់មុខងារ Photobooth Mode ដែលខាង Google បានបញ្ចេញជាកំណែអាប់ដេតមកនេះ គឺអាចប្រើប្រាស់បានតែនៅលើកម្មវិធីរបស់ Pixel ជំនាន់ទី 3 ប៉ុណ្ណោះ។ ដូច្នេះ អ្នកអាចបើកស្វែងរកកំណែអាប់ដេតលើទូរសព្ទរបស់អ្នកភ្លាមទៅ ក្រែងវាធ្លាក់មកដល់ ជាមួយភាពទាន់សម័យមួយនេះ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15848