Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Android Q នឹង​មាន​មុខងារ​ថ្មី​ពិសេស​មួយ ដែល​ស្រដៀង​ទៅ​នឹង 3D Touch នៅ​លើ iPhone

  • បោះពុម្ព

មុខងារសម្គាល់សម្ពាធ ត្រូវបានចេញជាផ្លូវការ និងជាលើកដំបូងនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple ដោយការចេញជាលើកដំបូងនោះ វាបានបង្ហាញខ្លួននៅលើស្មាតហ្វូនម៉ូឌែល iPhone 6s និង 6s Plus

ដែលក្រុមហ៊ុន Apple ហៅមុខងារនោះថា 3D Touch។ មុខងារនេះ មានលក្ខណៈពិសេសត្រង់ថា វាអាចស្គាល់នូវសម្ពាធសង្កត់ទៅលើផ្ទៃអេក្រង់ ដែលឲ្យយើងប្រើប្រាស់កម្លាំងម្រាមសង្កត់ទៅតាមតម្រូវការ ហើយបើប្រិយមិត្តជាអ្នកប្រើប្រាស់ iPhone ទៀតនោះ មិនចាំបាច់បកស្រាយច្រើននោះទេ អ្នកអាចដឹងបានថាវាអាចធ្វើអ្វីបានខ្លះ ហើយព្រោះតែមុខងារនេះ មានវត្តមានក្នុងទីផ្សារប៉ុន្មានឆ្នាំមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយមុខងារនេះយើងពុំទាន់ឃើញមាននៅលើប្រព័ន្ធប្រតិបត្តិការAndroidនៅឡើយទេ តែវានឹងបង្ហាញខ្លួនជាផ្លូវការជាលើកដំបូងនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android Q ដែលវាមានឈ្មោះហៅថ្មីថា (Deep Press)។ ការមកដល់ថ្មីនេះ គ្រាន់តែជាដំណឹងដំបូង នៃការលាតត្រដាងឲ្យយើងបានដឹងមុននូវមុខងារថ្មីមួយនៅលើ Android Q មួយនេះប៉ុណ្ណោះ តែវានៅមិនទាន់បង្ហើបឲ្យដឹងបានកាន់តែស៊ីជម្រៅនៅឡើយថា តើមុខងារដែលប្រើប្រាស់សម្ពាធមួយនេះ នឹងដំណើរការដោយរបៀបណាទេ អាចស្រដៀងទៅនឹង  iOS ឬក៏អត់ ឬមួយត្រូវការតែផ្នែក Software ដោយពុំចាំបាច់មាន Hardware ជាជំនួយ។

មុខងារDeepPress នឹងលាតត្រដាងបន្ថែមទៀត នៅក្នុងព្រឹត្តិការណ៍ Android I/O ខាងមុខនេះ តែទម្រាំវាបង្ហាញខ្លួនជាផ្លូវការ ក៏ប្រហែលជាចាំដល់ចុង ឬដើមឆ្នាំក្រោយដែរ ទើបឃើញមុខស្មាតហ្វូនមួយចំនួនទទួលបាន Android Q នេះជាលើកដំបូង។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15790