បណ្តាញសង្គម

ចំណុច​ពិសេស​ៗ​របស់ Galaxy S10 | S10+ ដែល​សាម​សុង​អះ​អាង​ថា វា​សាក​សម​ជា​កំពូល​ស្មាតហ្វូន​សម្រាប់​ដើម​ឆ្នាំ 2019!

ដូចយើងដឹងហើយថាខ្សែស្រឡាយត្រកូល S ជំនាន់ទី 10 របស់ សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់ លង់ចិត្តស្រឡាញ់ ព្រមទាំងចាប់អារម្មណ៍ ជាមួយនឹងចំណុចពិសេសៗ និងលក្ខណៈសម្បត្តិផ្សេងៗទៀត

ដែលស្មាតហ្វូនដទៃមិនមាន និងមិនអាចធ្វើបាន។

មកទល់ពេលនេះក្រុមហ៊ុន សាមសុង បានធ្វើឱ្យទីផ្សារក្នុងពិភពលោក មានការភ្ញាក់ផ្អើល ជាមួយនឹងកំពូលស្មាតហ្វូនត្រកូល S ជំនាន់ក្រោយនេះ! អ្វីដែលពិសេសម្រាប់ម៉ូឌែល Galaxy S10|S10+ គឺវាមានរាងដ៏គួរឱ្យទាក់ទាញ ស្រស់ស្អាត ស្តើង ស្រាល ងាយស្រួលចាប់កាន់ ពេញដៃល្អក្នុងការ ប្រើប្រាស់ជាមួយអេក្រង់ 6.1 អ៊ីញ និង 6.4 អ៊ីញ ប្រភេទ Infinity-O Dynamic AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព QHD+ មាន Aspect Ratio 19:9 ជាពិសេសត្រូវបានបំពាក់ ជាមួយនឹងបច្ចេកវិទ្យា HDR 10+ ទៀតផង!

Galaxy S10 មានអេក្រង់ច្បាស់ល្អ ដែលអាចផ្តល់ពណ៌ និងពន្លឺបានយ៉ាងល្អព្រមទាំងមាន សមត្ថភាពរក្សាគុណភាព បានល្អនៅគ្រប់កាលៈទេសៈ។ បើយើងនិយាយពី រន្ធបំពងសម្លេងរបស់វា អាចបញ្ចេញសម្លេងបានខ្លាំង និងច្បាស់ល្អ កម្រិត Stereo ដែលអំណោយផលល្អ មិនថាការទស្សនាវីដេអូ ស្តាប់តន្ត្រី ឬលេងហ្គេមនោះទេ! បន្ថែមពីនេះ កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ អាចឱ្យអ្នកថតវីដេអូបាន រហូតដល់កម្រិត 4K! ជាពិសេសអ្នកអាច Selfie បានច្បាស់ល្អជាមួយ នឹងមុខងារជំនួយ មួយចំនួនដូចជា Live Focus, Beauty, filter, និង AR emoji សម្រាប់ថតរូបថ្លុក កាន់តែស្រស់ស្អាត និងទាក់ទាញជាងមុនច្រើន! សម្រាប់កាមេរ៉ាខាងក្រោយ វិញគឺមានចំនួន 3 គ្រាប់ ដែលអាចផ្តិតរូបភាពបានយ៉ាងល្អ ព្រមទាំងមានមុខងារច្នៃប្រឌិតមួយចំនួន ដែលអាចឲ្យរូបភាព ដែលថតចេញមក មិនចាញ់កាមេរ៉ា អាជីពឡើយ!
បើចង់ដឹងច្បាស់ថាតើ Galaxy S10|S10+មានចំណុចពិសេសៗអ្វី បន្ថែមទៀតនោះ ខាងក្រោមនេះ ជាចំណុចបន្ថែមដែល អ្នកទាំងអស់គ្នាគួរយល់ដឹង៖

* Samsung Galaxy S10

 

- មានរាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុន ជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី 6 ដំបូងគេ!
- ប្រើប្រព័ន្ធប្រតិបត្តិការដោយ Android Pie និងស្រោបដោយ One UI
- បំពាក់អេក្រង់ Infinity-O Display:  ទំហំអេក្រង់ 6.1 ជាមួយនឹង Dynamic AMOLED និងមើលឃើញច្បាស់ល្អ បើទោះជាស្ថិតក្រោម ពន្លឺថ្ងៃបែបណាក៏ដោយ!
- Blue Light Protection: អាចកាត់បន្ថយពន្លឺ ពណ៌ខៀវមិនឱ្យប៉ះពាល់ ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 %! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណា ក៏នៅតែមានសុវត្ថិភាពដល់ កែវភ្នែករបស់លោកអ្នកជានិច្ច។
- បំពាក់អាវក្រោះការពារទឹក និងធូលី IP68
- មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង AKG បែប Surround Sound ឮច្បាស់ល្អ!
- បំពាក់ឈីប Exynos 9820 ជំនាន់ចុងក្រោយ!
-  អង្គចងចាំ 8 GB, និងអង្គផ្ទុក 128 GB ឡើងទៅ
- កាមេរ៉ាមុខ 10 MP
- កាមេរ៉ាក្រោយ(លំដាប់អាជីព) ចំនួន 3 គ្រាប់៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ)  + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ ដែលចង់បានយ៉ាងល្អ ទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាល ខាងក្រោយក៏បាន។
- ថាមពលថ្ម 3400 mAh, USB Charge ឬ Wireless Charge
- Wireless PowerShare 2.0: ជាបច្ចេកវិទ្យាដំបូង គេបង្អស់ដែលអាច បញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមាន ប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយគ្រាន់តែដាក់ ខ្នងទល់ខ្នងជាការស្រេច!

- Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃ ដោះសោរនៅលើ អេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់ លើសស្មាតហ្វូនដទៃទៀតដោយធ្វើការបែងចែក យ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។មានន័យថាបើទោះបីជា នរណាម្នាក់មានស្នាមក្រយ៉ៅដៃ របស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ!
- Super Steady Video: អាចថត វីដេអូ បាននឹងល្អគ្រប់ស្ថានភាពបានយ៉ាងច្បាស់!
- Photo Suggestion: ជាមុខងារដែលអាចឱ្យ អ្នកប្រើប្រាស់ទាំងអស់ អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់ដែល អ្នកត្រូវការបានយ៉ាងល្អ ឥតខ្ចោះដូចជាងថតជំនាញ លំដាប់អាជីពផងដែរ!

** Samsung Galaxy S10+


- រាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី 6!
- ប្រើ Android Pie និងស្រោបដោយ One UI
- បំពាក់អេក្រង់ Infinity-O Display:  ទំហំអេក្រង់លាតធំ កាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកល្អ និងស័ក្តិសមបំផុតសម្រាប់ទស្សនា វីដេអូ និង លេងហ្គេម ជាមួយនឹង Dynamic AMOLED 6.4 អ៊ីញ កោងស្អាត និងមើលឃើញច្បាស់ល្អ បើទោះជាស្ថិតក្រោម ពន្លឺថ្ងៃបែបណាក៏ដោយ និងអាចបង្ហាញ វីដេអូក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9
- Blue Light Protection: អាចកាត់បន្ថយពន្លឺ ពណ៌ខៀវដែលអាច ប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 %! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណាក៏ នៅតែមានសុវត្ថិភាពដល់ កែវភ្នែករបស់លោកអ្នក។
- បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68
- មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង AKG បែប Surround Sound ឮច្បាស់ល្អអាចធ្វើឱ្យអ្នកប្រើប្រាស់ ទាំងអស់មានអារម្មណ៍ ដូចនឹងស្ថានភាពពិតៗ ជាពិសេសពេលទស្សនាវីដេអូ និងលេងហ្គេមជាដើម។
- បំពាក់ Exynos 9820 ជំនាន់ចុងក្រោយបំផុត!

- អង្គចងចាំ 8GB និងអង្គផ្ទុក 128 GB| 512GB អាចបន្ថែមក្រៅបានរហូតដល់ 512GB
- កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ៖ ទំហំ10MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len
- កាមេរ៉ាក្រោយ 3 គ្រាប់ (លំដាប់អាជីព)៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ)  + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អ ទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយក៏បាន។
- ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge:  លឿនជាងមុន និងខ្លាំងជាងមុន
- Wireless PowerShare 2.0: ជាបច្ចេកវិទ្យាដំបូងគេ ដែលអាចបញ្ចូលថ្ម ទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្ម គ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាម ខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច!

- Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃ ដោះសោរនៅលើអេក្រង់ផ្ទាល់ តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់ លើសស្មាតហ្វូនដទៃទៀត ដោយធ្វើការបែងចែក យ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថាបើទោះបី ជានរណាម្នាក់ មានស្នាមក្រយ៉ៅដៃ របស់ម្ចាស់ក៏មិនអាច ធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ!
- Super Steady Video: អាចថត វីដេអូ បាននឹងគ្រប់ស្ថានភាពបានយ៉ាងច្បាស់ និងមិនមានញ័រឡើយ!
- Photo Suggestion: ជាមុខងារដែលអាច ឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់បានយ៉ាងល្អ ដូចជាងថតជំនាញ ជាមួយនឹងការបំពាក់ ប្រភេទកាមេរ៉ាលំដាប់អាជីព!

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15793