បណ្តាញសង្គម

ពិតមែន​ទេ​ដែល Note 10 ឆ្នាំ​នេះ នឹង​មាន​ចំនួន 2 ម៉ូឌែល! Note 10e ឬ Note 10+?

កាលពីមួយរយៈមុន យើងបានចុះផ្សាយនូវព័ត៌មានមួយ បង្ហាញពីរូបរាងគម្រូលើកដំបូងលើស្មាតហ្វូន Galaxy ត្រកូល Note ជំនាន់ទី 10 ថ្មី របស់ក្រុមហ៊ុន Samsung។ យោងទៅលើការឌីហ្សាញ គឺមានលក្ខណៈ

ខុសប្លែកច្រើនពី Galaxy Note 9 ដោយវាមានអេក្រង់លាតធំ គែមកាន់តែខ្លី និងមានការបំពាក់លេនកាមេរ៉ាទំលុះអេក្រង់ចំនួន 2 គ្រាប់ ដូចទៅនឹង Galaxy S10+ អញ្ចឹង។ ទៅលើផ្នែកខាងក្រោយវិញ ត្រូវបានគេរចនាម៉ូតកាមេរ៉ាបែបផ្តេកដូច Note 9 ដែរ ប៉ុន្តែកាណុងកាមេរ៉ា មានច្រើនជាងមុន សរុបចំនួន 4 គ្រាប់ ដូចទៅនឹង Galaxy S10 5G ដែរ។

សម្រាប់នៅពេលថ្មីៗនេះ ស្រាប់តែមានដំណឹងលេចធ្លាយមួយ ពីប្រភពបរទេស បានបង្ហាញលើចំនុចខ្លះៗ ដែលពាក់ព័ន្ធនឹងទៅ Galaxy Note 10 ជំនាន់ថ្មី។ តើជាអ្វីទៅ?

យើងបានដឹងហើយថា នៅក្នុងខួបគម្រប់ 10 ឆ្នាំ លើស្មាតហ្វូន Galaxy ត្រកូល S ដែលបានធ្វើឡើងកាលពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅនេះ Samsung បាននាំយកស្មាតហ្វូន S10 Series ជាច្រើនម៉ូឌែល បង្ហាញជាផ្លូវការ រួមមាន Galaxy S10e, Galaxy S10, Galaxy S10+ និង Galaxy S10 5G មួយទៀត តែពេលនោះ វាជា Version មិនទាន់ផ្លូវការ។ យ៉ាងណា ចំពោះ S10 5G ហ្នឹង ទំនងជានឹងបញ្ចេញវត្តមានផ្លូវការ នៅថ្ងៃទី 05 ខែមេសា ឆាប់ៗនេះហើយ។

ដោយឡែក សម្រាប់ស្មាតហ្វូន Galaxy Note 10 ឆ្នាំនេះ ត្រូវបានគេសន្មត់ថា វាអាចនឹងចេញមកតែម្នាក់ឯងនោះដែរ ប៉ុន្តែនឹងមាន Note 10 ទី 2 ចេញមកមួយទៀត។ ចំពោះ Note 10 ទី 2 នេះ គឺអាចមានឈ្មោះហៅថា Note 10+ ជាម៉ូឌែលធំជាង Note 10 ឬមានឈ្មោះថា Note 10e ជាម៉ូឌែលតូចជាង Note 10 ជាមួយការយកគម្រូឈ្មោះតាម S10e ប៉ុន្តែភាគច្រើន គេបានរំពឹងខ្ពស់ថា អាចមានម៉ូឌែល Note 10+ មិនមាន Note 10e ឡើយ។ បន្ថែមពីនេះ Galaxy Note 10 អាចនឹងអេក្រង់ទំហំ 6.4 អ៊ីញ ចំណែក Galaxy Note 10+ អាចនឹងមានអេក្រង់ទំហំ 6.7 អ៊ីញ។

សរុបមក សម្រាប់ដំណឹងមួយនេះ គឺស្ថិតនៅក្នុងប្រភពមិនទាន់ផ្លូវការ នៅឡើយទេ ដោយយើងក៏មិនទាន់ហ៊ានអះអាងថា វានឹងក្លាយជាការពិត ឬអត់នោះដែរ។ ដើម្បីអោយកាន់តែច្បាស់ មានតែរង់ចាំការប្រកាសជាផ្លូវការពី Samsung តែប៉ុណ្ណោះ។ ចុះប្រិយមិត្តគិតថា Note 10 ឆ្នាំនេះ អាចនឹងមានចំនួន 2 ម៉ូឌែល ដែរឬទេ?

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15746