បណ្តាញសង្គម

ស្បែក MIUI 11 នឹងនាំ​មក​នូវ​មុខ​មាត់​ថ្មី Icon ថ្មី និង​ជួយ​សន្សំ​សំចៃ​ថ្ម​បាន​កាន់​តែ​ប្រសើរ

មកទល់នឹងពេលនេះស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ជាច្រើនបានកំពុង ប្រើប្រាស់ UI ជំនាន់ថ្មីដែលយើងហៅថា MIUI 10 ដែលបានធ្វើការកែប្រែច្រើនមែនទែន បើធៀបទៅនឹង MIUI 9 កន្លងទៅ។

ក្នុងនោះអ្វីដែលបានផ្លាស់ប្ដូរសំខាន់បំផុតគឺ ការកែសម្រួល ទៅលើការប្រើប្រាស់ សម្រាប់ផ្ទៃអេក្រង់លាត ព្រោះស្មាតហ្វូនបច្ចុប្បន្នប្រើប្រាស់អេក្រង់លាតសឹងតែទាំងអស់ទៅហើយ ក៏ដូចជាពង្រឹងទៅលើការមេរ៉ា ល្បឿន និងបទពិសោធន៍ប្រើប្រាស់ជាច្រើនផ្សេងទៀត។

សម្រាប់ MIUI 11 វិញ បច្ចុប្បន្នបានកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ និងផលិតហើយ ដោយប្រភពព័ត៌មានអន្តរជាតិបានឲ្យដឹងថា MIUI 11 នឹងមានការផ្លាស់ប្ដូរច្រើន ជាមួយនឹងការបង្កើនសមត្ថភាពស្បែក UI មួយនេះ មានភាពទាន់សម័យ ដោយផ្ដោតទៅលើការផ្លាស់ប្ដូរធំៗមួយចំនួនដូចជា៖

Icon ថ្មី

MIUI 11 នឹងធ្វើការកែប្រែធំទៅលើទម្រង់ រូបរាង និងផ្នែកឌីហ្សាញរបស់ Icon សំខាន់ៗរបស់ Xiaomi ជាមួយនឹងការពង្រឹងបន្ថែមទៅលើផ្នែក Animation ពេលចុចប្រើប្រាស់។ មិនតែប៉ុណ្ណោះ អតិថិជនរបស់ Xiaomi ក៏មានសិទ្ធិក្នុងការកំណត់ ឬកែប្រែ Icon តាមការពេញចិត្តរបស់ខ្លួនទៀតផង តែសម្រាប់សមិទ្ធផលចុងក្រោយ នៅមិនទាន់កំណត់ចេញនៅឡើយទេ។

មុខងារសន្សំសំចៃថ្ម

បច្ចុប្បន្ននៅលើ MIUI 10 មុខងារសន្សំសំចៃថ្ម ពុំទាន់មានភាពទូលំទូលាយ ឬមានភាពងាយស្រួលក្នុងការប្រើប្រាស់នៅឡើយទេ ហើយក៏មិនទាន់រឹងពឹង អាចជួយទៅដល់ពេលទូរស័ព្ទជិតអស់ថ្មដែរ ហេតុនេះនៅលើ MIUI 11 មុខងារ Ultra Power Saving នឹងបង្ហាញខ្លួន ដែលអនុញ្ញាតឲ្យស្មាតហ្វូនរបស់បានកាន់តែយូរបន្ថែមទៀត នៅស្ថានភាពអស់ថ្ម ល្អបំផុតសម្រាប់ប្រទេស ដែលមានកង្វះខាតចរន្តអគ្គិសនី។

កែសម្រួលរបាដំណឹង

ស្មាតហ្វូន Xiaomi ជាច្រើនគឺមានស្ទាយតំណក់ទឹក ឬក៏ស្ទាយក្បាលឆកនៅកញ្ចក់ខាងមុខ ដូចនេះ MIUI 11 នឹងធ្វើការកែសម្រួល ក៏ដូចជាជួសជុលឲ្យវាមានភាពងាយស្រួលបន្ថែមទៀត ទៅលើការកំណត់ផ្ទាំងរបាដំណឹង។ សម្រាប់ផ្ទាំងកំណត់មុខងារអូសពីលើអេក្រង់ចុះក្រោម ក៏នឹងកែស្រួលថ្មី ឲ្យមានភាពងាយស្រួលទៅការបើកប្រើប្រាស់មុខងារផងដែរ។

ចាត់ចែងការថត Screenshot

MIUI 11 នឹងផ្ដល់សិទ្ធិកាន់តែសំបូរបែបទៅដល់អ្នកប្រើប្រាស់ជាមួយមុខងារ Screenshot ដោយវានឹងធ្វើការលុបដោយស្វ័យប្រវត្តិនៅពេលម្ចាស់របស់វាធ្វើការចែករំលែក (Share) ទៅកាន់បណ្ដាញសង្គមរួច ឬមិនចង់ឲ្យលុបក៏បាន ដោយកំណត់ក្នុង Setting។ មិនតែប៉ុណ្ណោះ វាក៏អាចបន្ថែមមុខងារ Snooze ដូចទៅនឹង Stock Android ទៀតផង។

Dark Theme

អ្នកចូលចិត្តផ្ទាំងប្រើប្រាស់បែបខ្មៅ ជាជាងពណ៌ស MIUI 11 នឹងនាំមុខងារនេះចូលទីផ្សារជាផ្លូវការ បើទោះបីជាវាមិនមែនជារឿងថ្មីមែន តែវាប្រសើរជាជាងអត់ ហើយថែមទាំងអាច ដំណើរការ បាននៅ លើកម្មវិធីមួយចំនួនផ្សេងទៀតផង។

អញ្ចឹងនេះគឺជាដំណឹង ដែលយើងទទួលបានដំបូង ហើយវាក៏នៅមិនទាន់ប្រាកដប្រជា 100% ដែរ ព្រោះវាកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ដែលអាចនឹងរួចរាល់នៅចុងឆ្នាំនេះ ហើយបើកឲ្យ Update នៅលើម៉ាស៊ីនជាច្រើន។ គួរបញ្ជាប់ប្រាប់ឲ្យប្រិយមិត្តអ្នកអានឲ្យបានដឹងផងដែរថា MIUI 11 អាចនឹងមានមុខងារពិសេៗជាច្រើនផ្សេងទៀត ដែលយើងមិនទាន់បានដឹង ព្រោះ Android Q កាន់តែទំនើប ហេតុនេះការបង្កើតស្បែក UI ចេញមកសម្រាប់អ្នកប្រើប្រាស់ក៏កាន់តែទំនើប និងសំបូរបែបជាងមុនផងដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15725