បណ្តាញសង្គម

Galaxy Note 8 មួយ​ចំនួន​កំពុង​ចាប់​ផ្តើម​ទទួល​បាន Android Pie ហើយ

យើងបានសង្គេតឃើញថា ក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងខិតខំ ខ្លាំងមែនទែន ក្នុងការបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ

Android 9 Pie ជំនាន់ថ្មី សម្រាប់ផ្តល់អោយអ្នក ប្រើប្រាស់របស់ខ្លួន ដោយជាក់ស្តែង កាលពីខែមករា កន្លងទៅនេះ ម្ចាស់ ស្មាត ហ្វូន Galaxy Note 9, Galaxy S9 & S9+ នៅក្នុងស្រុកយើង គឺទទួលបានកំណែអាប់ដេត ឡើងទៅ កាន់ ប្រព័ន្ ធប្រតិបត្តិការ Android Pie 9.0 រួចរាល់ហើយ។

ចូលមកដល់ខែកុម្ភៈនេះ យើងក៏ទទួលបានដំណឹងល្អមកមួយទៀតហើយ ព្រោះថាក្រុមហ៊ុន Samsung បានបញ្ចេញនូវ កំណែអាប់ដេតដ៏ធំមួយ សម្រាប់ស្មាតហ្វូន Galaxy Note 8 របស់ខ្លួន ដែលមានលេខសំគាល់ N950FXXU5DSB2 ដើម្បី ផ្តាច់ខ្លួនពី Android Oreo ជាផ្លូវការ និងអាចឡើងទៅកាន់ Android Pie 9.0 បាន។ សម្រាប់ចំនុចថ្មី ដែល បន្ថែម មក ជាមួយ កំណែអាប់ដេតមួយនេះ សម្រាប់ Note 8 ក៏មិនខុសគ្នាច្រើនពី Note 9, S9 និង S9+ ប៉ុន្មានដែរ ព្រោះអ្វី ដែល ធំជាងគេបំផុតនោះ គឺការផ្លាស់ប្ដូរបទពិសោធន៍ទាំងស្រុង មកប្រើប្រាស់ One UI ដែលរត់ស្រួលជាងមុន លឿនជាងមុន រលូនជាងមុន ហើយក៏មានភាពវៃឆ្លាត ជាងមុនផងដែរ។ ជាពិសេសម្ចាស់ Note 9 ទាំងអស់នឹង ទទួល បានបទ ពិសោធន៍ ប្រើប្រាស់ កាន់តែទូលំទូលាយជាងមុន និងទទួលបានបន្ថែមមុខងារផ្សេងៗ ជាច្រើនថែមទៀត។

សម្រាប់ការបញ្ចេញកំណែអាប់ដេតថ្មីដំបូងលើកនេះ គឺវាធ្វើឡើងមុនដំបូងគេបង្អស់ នៅប្រទេសប៊ុលការី និងស្លូវ៉ាគី ហើយវានឹងមកដល់ បណ្ដាប្រទេសផ្សេងៗ ជាបន្តបន្ទាប់ទៀត។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ Note 8 នៅស្រុកខ្មែរយើង កំណែ Update ធំមួយនេះ នឹងធ្លាក់មកដល់ពេឆាប់ៗនេះហើយ ប៉ុន្តែអ្នកក៏ឧស្សាហ៍ ចូលទៅកាន់ Settings ហើយស្វែងរក System Update ចាប់ពីថ្ងៃនេះតទៅបាន ព្រោះជួនកាល វាអាចនឹងធ្លាក់មកដល់លឿន ជាងការរំពឹងទុកក៏ថាបានដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15349