បណ្តាញសង្គម

macOS អាចនឹង​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​នាអនាគត ព្រោះជនខិល​ខូច​កំពុង​ផលិត​មេរោគ​ដើម្បី​ចម្លង!

ប្រិយមិត្តដឹងហើយថា macOS និង Windows គឺជាប្រព័ន្ធប្រតិបត្តិការពីរផ្សេងគ្នាដាច់ស្រលះ ជាហេតុធ្វើឲ្យ Apple អាចជួយ

ការពារបានយ៉ាងប្រសើរសម្រាប់អតិថិជនរបស់ខ្លួន ដែលខ្វាយខ្វល់អំពីរឿងមេរោគ ដែលមិនអាចឲ្យឆ្លងរាត ត្បាត ពេញ ម៉ាស៊ីន ដូចអ្នកប្រើប្រាស់កុំព្យូទ័ររត់ដោយ Windows ឡើយ។ ជាក់ស្ដែង File ពពួក EXE គឺជាទិន្នន័យ ដែល ជន ក្បាល ខូចជាច្រើន បានបង្កប់នូវ Commend ក៏ដូចជាលេខកូដក្នុងការ ដាក់ឲ្យវាចូលទៅវាយលុកឯកសារ ឬ File ដែល ជាប្រព័ន្ធ ដំណើរការរបស់ Windows ធ្វើឲ្យដំណើរការរបស់ Windows មានភាពរអ៊ាក់រអ៊ួល ខ្លះដំណើរការលែងបាន ខ្លះ បានបាត់ឯកសារសំខាន់ៗជាដើម ។ល។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃនេះ យើងទទួលបានដំណឹងមកថាអ្នកប្រើប្រាស់ Mac មិនថាម៉ាស៊ីនប្រភេទ ណានោះទេ ឲ្យតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការ macOS គឺអាចនឹងជួបបញ្ហាធំ ជាមួយនឹងហានិភ័យ ដែល ជន ខិល ខូចបានខិតខំ ដុតដៃដុតជើង នាំយកនូវពពួក Malware មកកាន់ប្រព័ន្ធប្រតិបត្តិការមួយនេះរបស់ Apple តាមរយៈ File ពពួក DMG។ ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុដែលធ្វើឲ្យយើងបានដឹងជាមុនថា Malware អាក្រក់ៗទាំង នោះគឺតាមរយៈការស្រាវជ្រាវពីក្រុមនាក់ជំនាញឈ្មោះថា Trend Micro ដែលបានធ្វើការបកស្រាយ និងព្រមានទៅដល់ ម្ចាស់ Mac ទាំងអស់ឲ្យបានដឹងជាដំណឹងមុនថា មេរោគ សម្រាប់ macOS បានកំពុងស្ថិតក្នុងតំណាក់កាលធ្វើតេស្ដ ហើយ ខ្លះ ក៏បានបញ្ចេញតាមប្រព័ន្ធអ៊ិនធឺណិតរួចរាល់ដែរ។

ក្រុមស្រាវជ្រាវ Trend Micro បានឲ្យដឹងកាន់តែស៊ីជម្រៅទៀតថា ជនក្បាលខូចទាំងនោះ ហាក់បីដូចជារកឃើញ គន្លឹះ ពិសេស ក្នុងការខ្ចប់នូវ File EXE ដែលមានមេរោគ Malware នោះ ទៅក្នុង File DMG ជាហេតុធ្វើ ឲ្យវាអាច ដំណើរ ការបាននៅពេលអ្នកប្រើប្រាស់ (User) ចុចតម្លើង ឬបើកកម្មវិធីណាមួយតាមរយៈ File ទាំងនោះ ដោយពពួក Malwares ទាំងនោះ ត្រូវបានបង្កើតឡើង ដែលមានគោលដៅសម្រាប់តែប្រព័ន្ធប្រតិបត្តិការ macOS ប៉ុណ្ណោះ ព្រោះបើចុចបើក File EXE នោះនៅលើ Windows បែរជា Error ទៅវិញ។ នៅពេលនេះ វានៅមិនទាន់ចេញមុខវាយលុកផ្លូវការ ឬទូលំទូលាយ ដែលធ្វើឲ្យទីផ្សារមានភាពព្រួយបារម្មណ៍ខ្លាំងនោះទេ ព្រោះប្រទេសដែលអាចជួប Malwares ទាំងនោះបានឲ្យដឹងថា មានតែនៅ ចក្រភពអង់គ្លេស អូស្ត្រាលី អាហ្វ្រិចខាងជើង សហរដ្ឋអាមេរិក និងមួយចំនួនផ្សេងៗទៀតជាដើម។

ខេមបូរីផត សូមរំលឹកផងដែរថា បញ្ហាមេរោគនៅលើ Mac នេះមិនមែនជារឿងថ្មីនោះទេ ព្រោះវាបានកើត ឡើងប៉ុន្មាន ដងហើយ តែហាក់បីដូចជាមិនអាចធ្វើឲ្យប្រព័ន្ធប្រតិបត្តិការរបស់ Apple មួយនេះបាក់ស្លាបបាននោះទេ ដោយសារតែ Apple តែងតែអាប់ដេតដេញជំនាន់ ដោយបានពង្រឹងប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់សម្រាប់អតិថិជនខ្លួន។ សម្រាប់លើក នេះ វាក៏នៅមិនទាន់ផ្ទុះខ្លាំង ដែលអាចធ្វើឲ្យម្ចាស់ Mac ស៊េរីចាស់ និងស៊េរីថ្មីទាំងអស់ព្រួយបារម្មណ៍អ្វីដែរ តែដើម្បី ជាសវាងរឿងអាក្រក់ យល់ល្អ អ្នកមិនគួរទាញយក File DMG ដែលអាចជាកម្មវិធី ឬហ្គេម មកពីប្រភព ឥតច្បាស់ លាស់ឡើយ បើអាចទាញយកពី Mac App Store កាន់តែប្រសើរ ដែលធានាទៅដល់សុវត្ថិភាព។

ដកស្រង់ចេញពីhttp://cambo-report.com/article/15319