បណ្តាញសង្គម

ប្រទះឃើញ OPPO F11 Pro ជាមួយ​ជម្រើស 2 ពណ៌ ទាំង​មិន​ទាន់​ដល់​ថ្ងៃប្រកាស​ចេញ​ជាផ្លូវការ​ផង!

កាលពីប៉ុន្មានថ្ងៃមុន យើងបានបង្ហាញរូបភាព Poster មួយសន្លឹក របស់ក្រុមហ៊ុន OPPO ត្រូវបានលេចធ្លាយ ហើយក្នុង

រូបភាពនោះដែរ គឺបានបង្ហាញរូបរាងស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែល មានឈ្មោះថា F11 Pro ជាមួយអេក្រង់លាត គ្មាន ឆក ដូចទៅនឹង OPPO Find X អញ្ចឹង។ ចំណែកម៉ូតកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាល រាងបញ្ឈរ ចុះក្រោម ជាមួយកាណុងកាមេរ៉ាភ្លោះ មានអមដោយ Flash LED នៅខាងលើ និងមានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោម កាមេរ៉ា។

ជាពិសេស គឺថានៅក្នុង Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតគឺ 48 MP និង Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូននេះ នឹងមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ដែលវាអាចនឹង ប្រើ ប្រាស់សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។ ប៉ុន្តែនៅពេលនេះ ស្រាប់តែមានរូប ភាព លេច ធ្លាយមកថ្មីទៀតហើយ ជាមួយការបង្ហាញតួខ្លូនផ្នែកខ្នងខាងក្រោយ របស់ស្មាតហ្វូន OPPO ម៉ូឌែល F11 Pro ថ្មីហ្នឹង តែម្តង ដោយការសំអាងបែបនេះ ព្រោះតែរូបរាងរបស់វា មិនមានអ្វីខុសពីរូប នៅក្នុងផ្ទាំងផូស្ទ័រឡើយ។ តាមរយៈ រូបភាព ដែលត្រូវគេថតបាននេះ គឺបានបង្ហាញពីជម្រើសពណ៌លើ OPPO F11 Pro ចំនួន 2 ពណ៌ជាប្រភេទ Gradient Color រួមមាន ពណ៌ខៀវ និងពណ៌មួយទៀត ជាការច្របាច់បញ្ចូលគ្នារវាងស្វាយ និងពណ៌ទឹកប៊ិច។ ដើម្បីអោយច្បាស់ សូមទ ស្សនា រូបភាពខាងក្រោមនេះ៖

សរុបមក វាគ្រាន់តែជារូបភាពលេចធ្លាយមួយ ដែលបង្ហាញពីរចនាបថរូបរាងពិត និងជម្រើសពណ៌ លើទូរសព្ទ OPPO ម៉ូឌែល F11 Pro ថ្មីនេះ ដោយយើងក៏មិនទាន់អាចប្រាកដ ថាវានឹងមានត្រឹមតែ 2 ពណ៌ដូចក្នុងរូបខាងលើ ឬមានច្រើន លើសពីនេះ។ ដើម្បីអោយកាន់តែច្បាស់ មានតែរង់ចាំតាមដាន ការបង្ហាញជាផ្លូវការពី OPPO ប៉ុណ្ណោះ ទើបអាច ជឿជាក់បាន!

http://cambo-report.com/article/15336