បណ្តាញសង្គម

លេចធ្លាយ​រូបភាព​ចាប់កាន់Xiaomi Mi9បង្ហាញ​ពី​ផ្នែក​រូបរាង​ទាំងមូល!

កាលពីម្សិលមិញនេះ យើងបានធ្វើការចុះផ្សាយព័ត៌មាន ដែលខាងក្រុមហ៊ុនXiaomi បានបញ្ចេញផ្ទាំង Poster ដើម្បីប្រកា

សអោយដឹងពីថ្ងៃកំណត់ សម្រាប់ការដាក់បង្ហាញ វត្តមានស្មាតហ្វូន ម៉ូឌែល Mi 9 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ ក្នុងនោះ យើងក៏បានដឹងថា វាចំថ្ងៃតែមួយ ជាមួយនិងថ្ងៃប្រកាសចេញ Galaxy S10 របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung តែម្តង ប៉ុន្តែចំពោះម៉ោងបង្ហាញ យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា វានឹងជាន់គ្នាទៀត ឬអត់នោះដែរ។

ជាក់ស្តែង ក្នុងពេលថ្មីៗនេះ ស្របពេលដែល Mi 9 មិនទាន់ដល់ពេលប្រកាសជាផ្លូវការ គឺស្រាប់តែមាន ព័ត៌មានលេច ធ្លាយ រូបភាព ចាប់កាន់ស្មាតហ្វូនជំនាន់ថ្មី មួយម៉ូឌែល (មានពណ៌ខៀវ) របស់ក្រុមហ៊ុន Xiaomi ដោយបង្ហាញពី ផ្ទៃ ខាង ក្រោយ មានកាណុងកាមេរ៉ា 3 គ្រាប់ ស្ថិតនៅចំហៀងនៃទូរសព្ទ និងមានអក្សរ MI នៅខាងក្រោម។ យ៉ាងណា សម្រាប់រូបភាពស្មាតហ្វូននេះ ត្រូវបានគេសន្មត់ថា វាជាម៉ូឌែល Mi 9 ហ្នឹងតែម្តង ដោយសារតែរូបរាងរបស់វា គឺដូចគ្នា ទៅនឹងរូបភាពនៅលើ Poster ដែរ ហើយបើងាកមកផ្នែកខាងមុខវិញ វាមានអេក្រង់លាតធំ និងរំលេចម៉ូតឆកតំណក់ទឹក ដូចម៉ូឌែល Redmi Note 7 អញ្ចឹង។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

គួររំលឹកបន្តិច៖ Xiaomi Mi 9 ត្រូវបានគេនិយាយថា វាអាចនឹងមានអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ AMOLED ជាមួយ កម្រិតបង្ហាញរូបភាព 1080 x 2220 ភិចសែល, អាចស្កេនម្រាមដៃលើអេក្រង់បាន, ប្រើប្រាស់ឈីប Snapdragon 845, មានរ៉េម 6GB / 8GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB / 256GB, ថាមពលថ្ម 3500mAh និងដំណើរការដោយ Android 9 Pie។ Mi 9 អាចនឹងមានកាណុងកាមេរ៉ាខាងក្រោយ 3 គ្រាប់ ជាមួយទំហំ 48 មេហ្គាភិចសែល + 13 មេហ្គាភិចសែល + 16 មេហ្គាភិចសែល។

ដកស្រង់ចេញពីhttp://cambo-report.com/article/15333