បណ្តាញសង្គម

Huawei Y6 Pro (2019) ស្មាតហ្វូន​អេក្រង់​លាត ឆក​តំណក់​ទឹក ប្រើ​ឈីប Helio A22 ជាមួយ​តម្លៃ​ធូរថ្លៃ

សម្រាប់នៅក្នុងថ្ងៃនេះតែម្តង ក្រុមហ៊ុន Huawei បានធ្វើការបញ្ចេញស្មាតហ្វូនស្ថិតក្នុងកម្រិតធូរថ្លៃមួយម៉ូឌែល នៅក្នុង

ប្រទេសហ្វីលីពីន ដោយវាមានឈ្មោះហៅជាផ្លូវការថា Y6 Pro (2019) ជាមួយអេក្រង់លាត រំលេចម៉ូតឆកតំណក់ទឹក និងមានកាណុងកាមេរ៉ានៅខាងក្រោយ តែមួយគ្រាប់ប៉ុណ្ណោះ ហើយចំពោះរចនាបថរូបរាងរបស់វា គឺសឹងតែដូច គ្នាជា មួយម៉ូឌែល Y7 Pro (2019) អញ្ចឹងដែរ។ ដូច្នេះ ដើម្បីអោយប្រិយមិត្តអ្នកអានបានជា្របបន្ថែម កាន់តែច្បាស់ យើងនឹង ធ្វើការបង្ហាញពីលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីនរបស់វា អោយអ្នកទាំងអស់គ្នាបានដឹង ដូចខាងក្រោមនេះ៖

ចំពោះស្មាតហ្វូននេះ គឺបានបំពាក់អេក្រង់ទំហំ 6.1 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD+ និងមានកម្រិតដង់ស៊ីតេ 282ppi។ Y6 Pro (2019) ប្រើប្រាស់បន្ទះឈីប Helio A22 មាន CPU ជាប្រភេទ quad-core អាចរត់ក្នុងល្បឿន 2.0GHz និងមាន GPU PowerVR Rogue GE8300 ចំណែករ៉េមវិញ មានទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 32GB ហើយវាក៏អនុញ្ញាតអោយម្ចាស់របស់វា អាចបន្ថែមម៉េម៉ូរីកាត micro SD សម្រាប់ពង្រីកបន្ថែមបាន បានដល់ 512GB ដោ យមិនចាំបាច់បារម្ភពីការផ្ទុកឆាប់ពេញនោះទេ។ វាមិនមានទ្រនាប់ស្កេនម្រាមដៃទេ ប៉ុន្តែជំនួសមកដោយ ការ ដោះសោរ សម្គាល់មុខ (Face Unlock) វិញ ដែលធ្វើអោយស្មាតហ្វូននេះ កាន់តែមានភាពទាន់សម័យមួយកម្រិតទៀត។

Huawei Y6 Pro (2019) បានភ្ជាប់មកជាមួយកាមេរ៉ាភ្លោះខាងមុខទំហំ 8 មេហ្គាភិចសែល ចំណែក កាមេរ៉ាមួយគ្រាប់ នៅ ខាងខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 និងអមមកជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមានពន្លឺទាប។ ស្មាតហ្វូននេះ មានវិមាត្រ 156.28 x 73.5 x 8.0 មីលី ម៉ែត្រ និងមានទម្ងន់ 150 ក្រាម។

ចំនុចចុងក្រោយ គឺថា Huawei Y6 Pro (2019) ត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie, ស្រោប ដោយស្បែក EMUI 9.0 និងមានទំហំថាមពលថ្មលោតធំដល់ទៅ 3020 mAh អាចអនុញ្ញាតអោយអ្នកប្រើប្រាស់ បាន ល្មមគួរសម ទាំងការសន្ទនា និង លេងបណ្តាញសង្គមអ៊ីនធើណេតផ្សេងៗ។ ស្មាតហ្វូននេះ នឹងដាក់លក់ជាផ្លូវការ ចាប់ ពីថ្ងៃទី 23 ខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខ ក្នុងតម្លៃខ្ទង់ 135 ដុល្លារ ជាមួយជម្រើស 2 ពណ៌ គឺពណ៌ Midnight Black និងពណ៌ Sapphire Blue។

ដកស្រង់ចេញពីhttp://cambo-report.com/article/15324