បណ្តាញសង្គម

ស្មាតហ្វូន​ដំណើរការ 5G របស់ OnePlus អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តការណ៍ MWC ឆ្នាំនេះ

យើងសង្គេតឃើញថា នៅក្នុងឆ្នាំថ្មី 2019 នេះ គឺមានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ជាច្រើន បាននឹងកំពុងតែធ្វើ

តេស្តសាកល្បងនិង បញ្ចូលបច្ចេកវិទ្យាដ៏ថ្មី ស្រឡាងមួយ គឺការប្រើប្រាស់បច្ចេកវិទ្យា អ៊ីនធើណែត កម្រិតល្បឿន 5G ទៅ លើ ប្រភេទ Device ជំនាន់ថ្មីរបស់ពួកគេ។ តួយ៉ាង សម្រាប់ក្រុមហ៊ុនទាំងនោះ រួមមាន Samsung, vivo, OPPO និង OnePlus ជាដើម ដែលសុទ្ធសឹងជាគូរប្រជែងគ្នា ដើម្បីដណ្តើមទឹកចិត្ត និងការស្រលាញ់ពីអតិថិជន។

យ៉ាងណាក៏ដោយ នៅពេលថ្មីៗនេះ ស្រាប់តែមានដំណឹងលេចលឺពីប្រភពបរទេសមួយ បានបង្ហាញអោយដឹងថា ក្រុម ហ៊ុន OnePlus កំពុងត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ថ្មី ដែលបញ្ចូលបច្ចេកវិទ្យាថ្មី ទៅលើការប្រើប្រាស់ ល្បឿន កម្រិត អ៊ីន ធើ ណែត 5G ខាងមុខនេះ មែនទែនហើយ។ ចំពោះកាលបរិច្ឆេទទៀតសោត ត្រូវបានគេរំពឹងថា OnePlus នឹងប្រកាស បង្ហាញវត្តមានទូរសព្ទ 5G នេះ គឺនៅក្នុងព្រឹត្តការណ៍ MWC 2019 នេះឯង ប៉ុន្តែខាងប្រភពមិនបានបញ្ជាក់ទេថា ស្មាតហ្វូន នោះ នឹងមានឈ្មោះអ្វី ពេលចេញផ្លូវការ ដោយអ្នកខ្លះគិតថា អាចមានឈ្មោះ OnePlus 5G ហើយខ្លះទៀតថា វាជា ម៉ូឌែ ល OnePlus 7 ជំនាន់ថ្មីតែម្តង។

សរុបមក បើចំនុចនេះក្លាយជាការពិត វាក៏ជាដំណឹងល្អមួយ សម្រាប់អ្នកដែលនិយមគាំទ្រផលិតផលស្មាតហ្វូន របស់ ក្រុមហ៊ុន OnePlus ដែលអាចប្រើប្រាស់ល្បឿនសេវាអ៊ីនធើណែតកម្រិត 5G។ សម្រាប់ប្រទេសយើង ប្រហែលជា ត្រូវរង់ ចាំច្រើនឆ្នាំទៀត ទើបប្រព័ន្ធ 5G បង្ហាញខ្លួន ព្រោះថារាល់ថ្ងៃ សេវា 4G ឬ LTE នៅមិនទាន់មានប្រើទូលំទូលាយ នៅឡើយទេ តាមតំបន់មួយចំនួន ហើយល្បឿនវិញ ក៏នៅមិនទាន់លឿនខ្លាំង និងមិនទាន់មានស្ថេរភាពទាន់ចិត្ត នៅឡើយដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15312