បណ្តាញសង្គម

Galaxy A8s មាន​ជម្រើស​ពណ៌​ថ្មីមួយ​ទៀត អាច​នឹង​ត្រូវ​ចិត្តសុភាព​នារី​ច្រើន!

តាមពិតទៅ ចំពោះប្រិយមិត្តដែលនិយមតាមដានវត្តមានស្មាតហ្វូនស៊េរីៗថ្មី ភាគច្រើនប្រាកដជាបានដឹងរួចមកហើយថា

Galaxy A8s ជាម៉ូឌែលទូសរព្ទជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Samsung ដែលប្រើប្រាស់អេក្រង់ Infinity-O ដំបូងគេបង្អស់ ក្នុងពិភពលោក។ ស្មាតហ្វូនអេក្រង់លាតប្រជ្រុយខ្មៅនេះ ត្រូវបានប្រកាសចេញ ជាផ្លូវការ កាលពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2018 កន្លងទៅ ជាមួយលក្ខណៈសម្បត្តិល្អគួរពិចារណាលើបាន និងមានភ្ជាប់មកជាមួយជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខៀវ, ពណ៌ប្រផេះ និង ពណ៌បៃតង។

លុះមកដល់ចុងខែមករា កន្លងទៅនេះ ខាងក្រុមហ៊ុន Samsung បានបន្ថែមជម្រើសពណ៌ថ្មីមួយទៀត ជាពណ៌ទី 4 ប្រភេទ Gradient Color រវាងពណ៌ផ្កាឈូក និងពណ៌លឿងស្រាល ដែលបានបង្កើតមកជាពិសេស សម្រាប់សុភាពនារី ដែលគាត់ស្រលាញ់ និង ចូលចិត្តពណ៌បែបនេះ។

មិនទាន់អស់នៅឡើយទេ ដោយថ្មីៗនេះ Samsung បានធ្វើការបញ្ចេញជម្រើសពណ៌ទី 5 និងជាពណ៌បែប Gradient Color មកទៀតហើយ ដោយវាត្រូវបានគេអោយឈ្មោះហៅថា Unicorn Edition ឬ Unicorn Pink ដែលជាការច្របាច់បញ្ចូលគ្នារវាងពណ៌ខៀវស្រាល និងពណ៌ផ្កាឈូក។ Galaxy A8s ពណ៌ថ្មីនេះ គឺមិនមានអ្វីកែប្រែឡើយ នៅផ្នែកខាងមុខ គឺនៅតែមានពណ៌ខ្មៅដដែល ដោយផ្លាស់ប្តូតែពណ៌នៅខាងក្រោយ ជាមួយពណ៌ផ្កាឈូក លាយពណ៌ខៀវស្រាល ដូចដែលបានឃើញស្រាប់ មកនេះ។

ជាចុងក្រោយ ចំពោះលក្ខណៈសម្បត្តិវិញ នៅតែរក្សាដូចដើម  ជាមួយអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ IPS LCD បង្ហាញរូបភាពក្នុងកម្រិត Full HD+, ប្រើប្រាស់ឈីប Snapdragon 710 តែមានទំហំរ៉េមត្រឹម 6GB + អង្គផ្ទុកទិន្នន័យ ខាងក្នុងមានទំហំ 128GB ប៉ុណ្ណោះ។ សម្រាប់មេរ៉ាខាងមុខ មានទំហំ 24 មេហ្គាភិចសែល ឯកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ មានទំហំ 24 មេហ្គាភិចសែល + 10 មេហ្គាភិចសែល + 5 មេហ្គាភិចសែល និងមានកម្លាំងថាមពលថ្មទំហំ 3400mAh។ សម្រាប់ពណ៌ថ្មីនេះ នឹងមានតម្លៃប្រហែល 410 ដុល្លារ ហើយវានឹងបង្ហាញខ្លួន នៅក្នុងប្រទេសចិន មុនគេ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15310