Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយ​ព័ត៌មាន​ Apple កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ប៊ិច Stylus លើ​​ម៉ូដែល iPhone 2019

  • បោះពុម្ព

ត្រលប់កាល ១០ ឆ្នាំ នាខែមករាឆ្នាំ ២០០៧ ក្នុងព្រឹត្តិការណ៍ Macworld ស្ថាបនិកលោក Steve Jobs ធ្លាប់បង្អាប់ការប្រើប្រាស់ បច្ចេកវិទ្យាប៊ិច Stylus លើស្មាតហ្វូន ដោយថាគ្មាននរណាម្នាក់ ចង់ប្រើវានោះទេ។

ក្រោយមក SAMSUNG ក៏បញ្ចូលប៊ិច S-Pen លើកដំបូងលើត្រកូល Galaxy Note នាឆ្នាំ ២០១១ ហើយក៏ជាស្មាតហ្វូន ដំបូងក្នុងលោក ដែលមានប្រើប្រាស់ប៊ិចជាជំនួយ។ ប៉ុន្តែថ្មីៗនេះផ្អែកតាមរបាយការណ៍ចេញ ពីប្រទេសកូរ៉េខាងត្បូង The Investor បានលើកឡើងថា វិស្វករអ្នកផលិតនៃក្រុមហ៊ុន Apple កំពុងដុតដៃដុតជើង អភិវឌ្ឍបច្ចេកវិទ្យាប៊ិច Stylus ឲ្យគាំទ្រលើទូរសព្ទ iPhone ត្រៀមបង្ហាញនៅឆ្នាំ ២០១៩។

ប្រភពបានឲ្យដឹងថា "Apple ក៏កំពុងស្ថិតក្នុងការសហការ ជាមួយដៃគូអ្នកផ្គត់ផ្គង់ លើបច្ចេកវិទ្យានេះ។ ប៉ុន្តែការប្រើប៊ិច Stylus លើ iPhone ជំនាន់ក្រោយ មានបង្កប់បច្ចេកវិទ្យា Supercapacitor ខុសពីបច្ចេកវិទ្យា EMR ធម្មតា។ នេះជាការប្រកួតប្រជែងថ្មីមួយដែល Apple ត្រូវបង្ខំចិត្តធ្វើ ព្រោះបើទុកចោលអតិថិជនមួយចំនួនអាចនឹងបាក់ចិត្តលើប៊ិច S-Pen នៃត្រកូល Note របស់ SAMSUNG ម្ល៉ោះហើយសង្គ្រាមស្មាតហ្វូនប៉ុន្មានឆ្នាំបន្ទាប់នឹងកាន់តែក្ដៅគគុកឡើង។

ដកស្រង់ពី៖ Sabay