បណ្តាញសង្គម

ការពិត​ iPhone X ​ប្រើ​ពេល​ផលិត​ ៥ ​ឆ្នាំ​

ប្រធានជាន់ខ្ពសផ្នែក ឌីហ្សាញរបស់ក្រុមហ៊ុន Apple លោក Jony Ive និយាយថា iPhone X ចំណាយពេល៥ឆ្នាំ ដើម្បីផលិតទាំង បច្ចេកវិទ្យា និងការច្នៃប្រឌិតឈាន ទៅរកអនាគត។

អតីតអ្នកឌីហ្សាញចាន បង្គន់នៅក្រុមហ៊ុន Tangerine វ័យ៥០ឆ្នាំរូបនេះបាននិយាយ អំឡុងផ្ដល់បទសម្ភាសន៍ នៅសន្និសីទ New Yorker TechFest ថា ៖ "iPhone X ដែលបានប្រកាសចេញ កាលពីប៉ុន្មានសប្ដាហ៍មុន ជាបច្ចេកវិទ្យាដែលយើងត្រូវ ចំណាយពេលផលិតវាដល់ទៅ ៥ ឆ្នាំ"។

លោក Ive ទំនងជាចង់និយាយ ពីការឌីហ្សាញiPhone X ឬក៏មុខងារស្កេនមុខថ្មី Face ID។ លោកបន្ថែមថាដំណើរការផលិត iPhone X នេះ ទទួលនូវការបរាជ័យ ជាច្រើនលើកច្រើនសារ ប៉ុន្តែចង់ក្រោយក្រុមការងារ របស់ខ្លួននៅតែអាចជម្នះផលិត បានស្មាតហ្វូនដែលផលិតឡើងសម្រាប់អនាគត៕

ដកស្រង់ពី៖ Sabay