បណ្តាញសង្គម

ផ្អើល​បរទេស! ករណី​ឃាតកម្ម​ សាន ស្រីឡៃ ត្រូវ​បាន​វិបសាយ​ក្រៅ​ស្រុកចេញ​ផ្សាយ​ព្រោងព្រាត

ករណីឃាតកម្មទៅលើ សាន ស្រីឡៃ ដែលត្រូវបានស្វាមី របស់ខ្លួនបាញ់សម្លាប់ បានបង្កជាភាពតត់ស្លុត យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ កម្ពុជា លើសពីនេះត្រូវបាន វិបសាយសារព័ត៌មានក្រៅ ស្រុកយកទៅចុះផ្សាយទៀតផង។

វិបសាយថៃជាច្រើនបាន ចុះផ្សាយពីរឿងនេះ ដោយក្នុងនោះគេហទំព័រ TV Pool Online របស់ថៃបានដាក់ ចំណងជើងធំៗថា "តារាចម្រៀងស្រីម្នាក់ត្រូវបាន គេបាញ់សម្លាប់នៅគ្លីនិក មួយកណ្ដាលទីក្រុង"។ ការសែតនោះ បានសរសេរថា កាលពីថ្ងៃទី១៦ខែតុលា ម្សិលមិញនេះ នារីម្នាក់ដែលបានស្គាល់ថា ជាអតីតបេក្ខភាព The Voice Season 2 ត្រូវបានបាញ់សម្លាប់នៅក្នុងគ្លីនិកមួយកន្លែង ដែលមានទីតាំងស្ថិតនៅជិត ស្ថានីយទូរទស្សន៍ប៉ុស្តិ៍អប្សរា។

ក្រោយមកកាមេរ៉ា សុវត្ថិភាពរបស់គ្លីនិកនោះ ក៏បានទម្លាយពីសកម្មភាពកើតឡើងថា តារាចម្រៀងស្រីរូបនោះត្រូវបានគេបាញ់សម្លាប់ ហើយបុរសម្នាក់នោះក៏ បានបាញ់សម្លាប់ខ្លួនឯង ទៀតតែម្ដង។ ចំណែកនៅវៀតណាម មានគេហទំព័រសារព័ត៌មាន២សរសេរពីរឿងរ៉ាវនេះ ដោយទី១គេហទំព័រដ៏ធំប្រចាំប្រទេស Kenh14 បានផ្សាយថា "អតីតបេក្ខភាព The Voice Cambodia 2016 ត្រូវបានអតីតស្វាមីបាញ់សម្លាប់៣គ្រាប់ ស្លាប់នៅនឹងកន្លែង"។

ស្រពពេលដែល វិបសាយ Eva.vn បានសរសេរស្រដៀងគ្នាថា "អតីតបេក្ខភាព The Voice Cambodia 2016 ត្រូវបានអតីតស្វាមីបាញ់សម្លាប់"៕ 

ដកស្រង់ពី៖ Sabay