Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ថា​ស្រុក​ខ្មែរ​ ​សូម្បី​នៅ​អាមេរិក​​ក៏​ ​iPhone 8​ ​លក់​មិន​ដាច់​ដែរ

  • បោះពុម្ព

iPhone 8 និង 8 Plus ហាក់ធ្វើឲ្យទឹកចិត្ត អ្នកគាំទ្រផលិតផល Apple នៅទូទាំងពិភពលោក អន់ចិត្តមិនស្ទើរ ខណៈចំនួននៃការលក់ស្មាតហ្វូនម៉ូដែលនេះ ធ្លាក់ចុះយ៉ាងច្រើន បើធៀបនឹង iPhone 7 និង 7 Plus។

យោងតាមរបាយការណ៍ ទីផ្សារគ្រឿងអេឡិចត្រូនិក របស់អាមេរិកបង្ហាញថា ចំនួនលក់របស់ iPhone 8 និង 8 Plus គឺមិនមានលទ្ធផល ល្អ ស្របពេលដែល ចំនួនលក់ iPhone 7 និង 7 Plus នៅតែត្រូវប៉ាន់។ ការលក់បានតិចសម្រាប់ iPhone 8 និង 8 Plus នេះ គឺគេអាចមើលឃើញយ៉ាងច្បាស់ពីបច្ចេកវិទ្យា និងការរចនាខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះពី iPhone 7 និង 7 Plus ប៉ុន្តែតម្លៃខ្ពស់ជាង ដែល iPhone 8 តម្លៃផ្ដើមពី ៦៩៩ ដុល្លារ ហើយ iPhone 7 ផ្ដើមពី ៥៤៩ ដុល្លារ ។

បាយការណ៍នេះនៅបញ្ជាក់ថា អ្នកគាំទ្រជាច្រើនរបស់ Apple កំពុងរងចាំទិញយក iPhone X ដែលនឹងចេញលក់នាខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ជាមួយតម្លៃចាប់ផ្ដើមពី ៩៩៩ ដុល្លារ ។ ទាក់ទងនឹងការលក់មិនសូវបាន iPhone 8 និង 8 Plus នេះ គឺមិនមែនតែទីផ្សារអាមេរិកប៉ុណ្ណោះទេ សូម្បីក្នុងទីផ្សារប្រទេសកម្ពុជា ក៏ចំនួនលក់មានការ ធ្លាក់ចុះប្រមាណ ៥០% បើធៀបនឹង iPhone 7 និង 7Plus។ នេះបើយោងតាមការសាកសួរហាងទូរសព្ទមួួយចំនួនក្នុងទីក្រុងភ្នំពេញ៕

ដកស្រង់ពី៖ Sabay