Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាថៃ​ Pinky វេច​បង្វេច​​ចេញ​​ពី​​ផ្ទះ​ អ្នកគាំទ្រគិតថាមានបញ្ហា​​មិន​ស្រួល​ជាមួយ​ស្វាមី!

  • បោះពុម្ព

កន្លងទៅ ធ្លាប់មានបណ្ដាញ ផ្សព្វផ្សាយមួយចំនួន ចុះផ្សាយព័ត៌មានថា តារាសម្ដែងថៃ Pinky Savika និងស្វាមីរបស់នាង លោក Petch Ithi លែងលះគ្នា ប៉ុន្តែក្រោយមកនាង ក៏បានអះអាងថា ខ្លួននិងស្វាមីគ្មាន បញ្ហាអ្វីនឹងគ្នាទេ។

ជាក់ស្ដែង ថ្មីៗនេះស្រាប់តែមានព័ត៌មាន ដដែលផ្ទុះឡើងម្ដងទៀត ហើយតាមប្រភពជាច្រើន បានលើកឡើងថា បញ្ហាកើតឡើងដោយសារតារាស្រី Pinky មិនពាក់ចិញ្ចៀនរៀបការ។ លើសពីនោះក៏មានសេចក្ដី បញ្ជាក់ទៀតថា នាងថែមទាំងរើចេញ ពីផ្ទះប្ដីទៀតផង។ ចំណែកស្វាមីរបស់នាងលោក Petch Ithi វិញបានបង្ហោះសារមួយលើ Instagram ថា៖ "ការអន់ចិត្តកើតឡើង នៅពេលអ្នកទុកចិត្តលើពាក្យសម្ដីរបស់គេពេក ច្រើនជាងដោយសកម្មភាព”។

ក្រៅពីពាក្យលេចឮ ត្រូវសុសសាយពាសពេញ ពិភពសិល្បៈ យ៉ាងណាក្ដីនេះ តែចំពោះសាមីខ្លួន ទាំងសងខាង នៅមិនទាន់ចេញមុខអះអាងបញ្ជាក់ថា វាគឺជាការពិត ឫយ៉ាងណានោះទេ។ តារាថៃ Pinky បានរៀបការជាមួយបុរស អ្នកមានទ្រព្យម្នាក់ កាលពីខែកញ្ញា ឆ្នាំ ២០១៤។ ចាប់តាំងពីមានស្វាមី នាងកម្រចេញបង្ហាញវត្តមាន ក្នុងពិភពសិល្បៈណាស់ ដោយបានបំពេញតួនាទី ជាស្ត្រីមេផ្ទះម្នាក់របស់ស្វាមី៕

 

 

 

 

ដកស្រង់ពី៖ Sabay