បណ្តាញសង្គម

ឌុច លីដា ហួស​​ចិត្ត​​ ពេល​​ឮ​​ផលិតករ​​លើក​ពី​ចំណុច​មិន​ល្អ​របស់ខ្លួន

ថ្មីៗនេះតារាសម្ដែង ល្បីឈ្មោះ ឌុច លីដា បានបង្ហាញសារ អាក់អន់ស្រពន់ចិត្ត ចំពោះផលិតករម្នាក់ ដែលមិនបានបើកលុយ ឲ្យនាងដូចបានសន្យា។

សារនោះបានបង្កើត រឿងរ៉ាវជាហូរហែ ហើយនាំឲ្យ ផលិតករមួយចំនួន លើកឡើងពីចំណុច មិនល្អរបស់ តារារូបស្រីរូបនេះថា ជាតារាពិបាកធ្វើការជាមួយ មិនគោរពម៉ោង ពេលជាដើម។ ឆ្លើយតបជាមួយ Sabay តារាស្រីខាងលើនិយាយថា នាងហួសចិត្តខ្លាំង និងមិនដឹងថាមានពាក្យអ្វីនិយាយឡើយ ហើយចង់ជេរក៏ជេរ មិនកើតដែរពេល បានដឹងរឿងទាំងនេះ។

នាងបន្តថា ទទួលស្គាល់ថាខ្លួនពិតជា មានកំហុសខ្លះ ចំពោះភាពយឺតយ៉ាវ ក្នុងការបំពេញការងារ ដោយសារមូលហេតុមានបេសកម្មបន្ទាន់ ឬក៏ឈឺ មិនមែនទៅថតឲ្យ អ្នកណាផ្សេងនោះទេ។ «តែផលិតករក៏គួរមើល ពីកំហុសខ្លួនឯងដែល មិនគោរពពាក្យសន្យា ហើយបែរជាមកនិយាយជាពាក្យ ដោះសារធ្វើដូចខ្លួនល្អ ណាស់ទៅវិញ» លីថា បន្ថែម៕

ដកស្រង់ពី៖ Sabay