បណ្តាញសង្គម

រឿង​ពិត​ពី​ក្រោយ​ ដេនី​ ក្វាន់ ត្រៀម​ចេញ​ Original Song

ថ្មីៗនេះស្រីស្អាត សិចស៊ីសាច់សខ្ចី ដេនី ក្វាន់ បានធ្វើឲ្យមហាជន ចាប់អារម្មណ៍លើរូបខ្លួន ជាថ្មីម្ដងទៀត ក្រោយពីនាងប្រកាសចេញបទ Original Song ក្នុងពេលឆាប់ៗ ខាងមុខនេះ។

ជុំវិញហេតុផលធ្វើឲ្យ ដេនី ក្វាន់ ងាកមកចាប់អារម្មណ៍ ផលិតបទចម្រៀង Original Song ដោយសារតែទី ១ ចង់ច្រៀងលេងកម្សាន្តអារម្មណ៍ពេលសម្រាក ពីការងារសិល្បៈ ទី២ បទចម្រៀងដែល ត្រៀមចេញគឺនិយាយ ពីជីវិតនៃការតស៊ូរបស់នាង ផ្ទាល់នាពេលកន្លង។

ដេនី ក្វាន់ រៀបរាប់ប្រាប់ Sabay ថា ពាក់ព័ន្ធបទចម្រៀងត្រៀម ចេញក្នុងពេលឆាប់ៗ មិនមែនខ្លួនជាអ្នក និពន្ធឡើយ គឺពួកម៉ាក់ដែលស្រឡាញ់រាប់អានគ្នា ជាច្រើនឆ្នាំជាអ្នកនិពន្ធឲ្យ។ ដូច្នេះនាងចាំតែ ច្រៀងតែប៉ុណ្ណោះ។ នាងថា៖"ខ្ញុំមានគម្រោង១ ឆ្នាំមកហើយបង មុននឹងសម្រេចចិត្ត ចេញបទចម្រៀង ដែលខ្ញុំច្រៀង និយាយរៀបរាប់ ពីជីវិតរបស់ខ្ញុំនេះ អ៊ីចឹងហើយខ្ញុំត្រូវសម្រេចធ្វើវាឲ្យបានក្នុងពេលឆាប់នេះបង"។

ការចេញបទចម្រៀង លើកទី១របស់ខ្លួននេះ ដេនី ក្វាន់ មិនរំពឹងទទួលបានការ គាំទ្រពីទស្សនិកជនឡើយ ព្រោះនាងគិតថាសំឡេងនាងច្រៀងមិនពីរោះ ដូចតារាចម្រៀងអាជីព។ តែបើមានការគាំទ្រពីសំណាក់ មហាជនខ្លួនអាច នឹងចេញបទចម្រៀង ថ្មីជាបន្តបន្ទាប់ទៀតក៏ថាបាន។

គួរបញ្ជាក់ថា បទចម្រៀងOriginal Song ដែលនាងត្រៀមចេញ ក្នុងពេលឆាប់នេះ សុំលាក់ចំណងជើងសិន។ បទនេះជាប្រភេទបទបែបមនោសញ្ចេតនា តែលាយជាមួយនឹងរ៉េបខ្លះៗ៕

ដកស្រង់េពី៖ Sabay