Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone 7 បន្ត​ឈរ​លេខ ១ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៧

  • បោះពុម្ព

ផ្អែកតាមរបាយការណ៍ពី IHS Markit ឲ្យដឹងថា iPhone 7 របស់ Apple ជាស្មាតហ្វូនលក់ដាច់ ជាងគេបង្អស់ក្នុងទីផ្សារ ពិភពលោកត្រឹមពាក់កណ្ដាលឆ្នាំ ២០១៧ នេះ តាមពីក្រោយដោយ ត្រកូលតែមួយ iPhone 7 Plus។

លេខ ៣ បានទៅលើ Galaxy Grand Prime Plus ស្មាតហ្វូនស៊េរី ចាស់របស់ SAMSUNG និងលេខ ៤ បានទៅលើ iPhone 6s ដែលចេញលក់តាំងពីឆ្នាំ ២០១៥ ខណៈលេខ ៥ និងលេខ ៦ បានលើ Galaxy S8/S8+។ ថ្វីបើ iPhone 7 រក្សាតំណែងលេខ ១ នាឆ្នាំ ២០១៧ ឲ្យ Apple ក្ដី ប៉ុន្តែតួលេខលក់ចេញ មានការធ្លាក់ចុះធៀបជំនាន់ iPhone 6 និង iPhone 6s។

ចំណែក Galaxy S8+ ឈរចំណាត់ថ្នាក់លេខ ៦ ឆ្នាំនេះ បើតាម IHS Markit បានលើកហេតុផលថា មកពីការបញ្ចេញលក់ លើទីផ្សារយឺត សម្រាប់ត្រកូលទូរសព្ទរបស់ Samsung នេះ។ ក្នុងរបាយការណ៍របស់ IHS Markit បានបង្ហាញពីកំពូលស្មាត ហ្វូនទាំង ១០ នាពាក់កណ្ដាលឆ្នាំ ២០១៧ ក្នុងនោះ SAMSUNG ដណ្ដើមបាន ៥ ម៉ូដែល, Apple មាន ៤ ម៉ូដែល និង Oppo មាន ១ ម៉ូដែល៕

ដកស្រង់ពី៖ Sabay