Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រី​ស្អាត នៅ សូនីតា ដឹកដៃ ខេម ទៅ​អូស្ត្រាលី ធ្វើ​រឿង​គួរ​ឲ្យ​សរសើរ

  • បោះពុម្ព

តារាសម្ដែងកញ្ញា នៅ សូនីតា បានបង្ហើបឲ្យដឹងថា នាងគ្រោងចេញទៅ ច្រៀងនៅឯប្រទេសអូស្ត្រាលីជា មួយតារាចម្រៀងខេម ឆាប់ៗនេះ ដើម្បីស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ចេញដំណើរទៅ ច្រៀងលើកនេះ នៅ សូនីតា ប្រាប់ថា ខ្លួនចូលរួមការ ប្រលងបវរកញ្ញាកូនខ្មែរ កាត់អូស្ត្រាលី ក្រោមការធានារបស់អង្គការមួយនៅប្រទេសអូស្ត្រាលី។ បន្ថែមពីលើនោះនាង និង ខេម រួមជាមួយតារា ផ្សេងទៀត ក៏ត្រូវច្រៀងលក់សំបុត្រ ដើម្បីស្វែងរកប្រាក់ដាក់ចូលមូលនិធិ យកមកជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

"ខ្ញុំនិងខេមដឹង តែបានទៅហើយ ព្រោះ Visa ធ្លាក់មកហើយ អាចមានតារាចម្រៀង ផ្សេងទៀតតែខ្ញុំអត់ច្បាស់" ស្រីស្អាតដែលល្បីថា មន្ត្រីថ្នាក់ផ្កាយទិញវិឡាឲ្យលើកឡើង។ នៅ សូនីតា បានបន្តឲ្យដឹងទៀតថា គម្រោងចេញនេះ នាងទៅរយៈពេល១ខែកន្លះ ដោយចេញដំណើរ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៧។

ទោះបីជានាងទៅ ជាមួយតារាចម្រៀងខេម ក្នុងអាជីពជាតារាចម្រៀងដូចគ្នាបែបណាក្ដី តាមផែនការស្រីស្អាតរូប នេះមិនមានបទចម្រៀងណាមួយច្រៀងរួមគ្នាឡើយ គឺច្រៀងទោលម្នាក់ៗរៀងៗខ្លួនទាំងអស់។ "គាត់ច្រៀងតែគាត់ ខ្ញុំច្រៀងតែខ្ញុំ យើងអត់មានបទច្រៀងរួមគ្នាទេបង" សូនីតា បញ្ជាក់។

ទន្ទឹមការចេញទៅ ប្រទេសអូស្ត្រាលីនេះ នៅ សូនីតា ប្រាប់ថា ខ្លួនបានបដិសេធ ការងារថតភាពយន្ត រហូតដល់ទៅ២រឿង ដែលជាការសោកស្ដាយបំផុតសម្រាប់ខ្លួននាង ដោយសារតែផលិតកម្មតម្រូវឲ្យនាងថតចំពេលដែលនាងទៅច្រៀងនេះតែម្ដង មិនអាចលើកពេលបាន។

នៅ សូនីតា រំពឹងថា ការចេញទៅច្រៀងនេះ នឹងទទួលបានជោគជ័យ មិនខុសពីការដែលនាងទៅ រាល់ដងឡើង ត្បិតអីប្រទេសមួយនេះនាងធ្លាប់ទៅច្រៀង ចំនួន២លើករួចមកហើយ គឺកាលពីដើមឆ្នាំ២០០៩ម្ដង និង ដើមឆ្នាំ២០១៧ម្ដង។ "បើមិនជោគជ័យ មិនមែនមែនSponser ចេះតែយកទៅរហូតទេបង ដឹងថាមានអ្នកគាំទ្រ មិនចាញ់រាល់ដងទេបង" នៅ សូនីតា បញ្ជាក់ជាចុងក្រោយ៕

ដកស្រង់ពី៖ Sabay