បណ្តាញសង្គម

ចេញ​រូបភាព​ដំបូង​របស់​ Huawei Mate 10 រាង​បះ​សក់​

រូបភាព Render ដំបូងបំផុតរបស់ Huawei Mate 10 ទំនងជាបាន បែកធ្លាយហើយ ដោយមានរចនា រូបរាងតាមទំនោរដែល ពេញនិយមបច្ចុប្បន្ននោះ គឺផ្ទៃអេក្រង់ដែល មានស៊ុមស្ដើង។

នៅខាងមុខឃើញ មានផ្ទៃអេក្រង់ដ៏ ស្រស់ស្អាតដែលរំពឹង ថាមានទំហំ ៦,១ អ៊ីញកម្រិត Quad HD ចំណែកផ្នែក ខាងក្រោយវិញឃើញមានកាមេរ៉ាភ្លោះផលិតដោយ Leica ដែលមានភ្លើង Flash ចំនួនពីរគ្រាប់។ ទ្រនាប់ស្កេនខ្ចៅ ដៃស្ថិតនៅផ្នែកខាងក្រោម នៃបង្គំកាមេរ៉ាភ្លោះដោយសារតែនៅ ខាងមុខមិនមានប៊ូតុង Home នោះទេ។

គួរឲ្យស្ដាយនោះគឺ ផ្នែកខាងលើរបស់ Mate 10 មិនត្រូវបានបង្ហាញនោះទេ ហេតុនេះគេមិនច្បាស់ថាស្មាតហ្វូន នេះនឹងមានរន្ធដោតកាស 3.5 mm ឬយ៉ាងណា។ ប៉ុន្តែនៅផ្នែកខាងក្រោម គេឃើញមានរន្ធ USB Type-C អមដោយរន្ធបំ ពងសំឡេងចំនួនពីរ។

ទាក់ទងនឹង លក្ខណៈសម្បត្តិរបស់ Huawei Mate 10 វិញរំពឹងថា នឹងប្រើបន្ទះឈីប Kirin 970, មាន RAM ទំហំ ៦ GB និងមានអង្គផ្ទុកទិន្នន័យទំហំ ៦៤ GB អាចបន្ថែមបានតាមរយៈមេមូរីកាត។ ចំពោះថ្មវិញអាច មានទំហំលើសពី ៤០០០ mAh ហើយដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Nougat។ ចចាមអារ៉ាម ថាស្មានហ្វូនស៊េរីថ្មីនេះ អាចនឹងតម្លៃដល់ខ្ទង់ ១ ពាន់ដុល្លារឯណោះ៕

ដកស្រង់ពី៖ Sabay