បណ្តាញសង្គម

នេះ​ហើយ​ទឹក​ចិត្តប្អូន! ដើម្បី​បង ​ប្អូន​ស្រី ទឹម រដ្ឋា សុខ​ចិត្ត​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ផង

ស្ទើរតែគ្រប់កម្មវិធី ទីណាមាន ទឹម រដ្ឋា ទីនោះតែងតែមាន ទឹម វត្តី នៅជាមួយជានិច្ច មិនថាពេលយប់ឬ ពេលថ្ងៃនោះទេ។

ទង្វើបែបនេះធ្វើឲ្យ មតិមួយចំនួនបាន ចោទជាសំណួរថា ហេតុអ្វីបានជា វត្តី ដើរតាមបងស្រី ខ្លួនដល់ថ្នាក់ហ្នឹង តើនាងអត់ធុញខ្លះទេឬយ៉ាងណា? ជុំវិញការលើកឡើងខាងលើនេះ ទឹម វត្តី បានប្រាប់ Sabay ថា មូលហេតុដែលរូបនាងដើរតាម ទឹម រដ្ឋា ស្ទើរតែគ្រប់កម្មវិធី ព្រោះចង់ការពារ និងជួយសម្រួលការងារ មួយចំនួនដល់បងស្រី កុំឲ្យហត់នឿយច្រើន ដូចជាជួយបើកឡាន ជួយយួរអីវ៉ាន់។

ក្រៅពីនោះចេញមុខ ការពារបងស្រីពេលមានអ្នកណាម្នាក់ ប្រើសម្ដីមិនសមរម្យដាក់។ នាងថា៖“បងខ្ញុំគាត់ជាមនុស្សស្លូត អត់សូវបានសម្ដី ចង់អ្នកណាថាអីថាទៅ គាត់អត់ខ្វល់ ហើយក៏មិនតបតទៅវិញដែរ ប៉ុន្តែខ្ញុំជាអ្នកចេញមុខ និយាយជំនួសគាត់វិញ នៅពេលគេប្រើពាក្យសម្ដីមិនសមគួរដាក់គាត់ ហើយមិនមែនថាខ្ញុំកាចខុសរបៀបទេ តែខ្ញុំចេញមុខការពារគាត់មួយចប់អ៊ីចឹងហ្មង"។

វត្តី មិនដែលធុញទ្រាន់នោះទេ ចំពោះការដើរតាមបងស្រីខ្លួន មានតែសប្បាយរីករាយទៅវិញ ព្រោះនាងនិងបងស្រីស្រឡាញ់ គ្នាខ្លាំងណាស់តាំងពីនៅតូច សូម្បីតែពេលខ្លះគេងលក់ ទៅហើយនៅយល់សប្ដិ ឃើញដើរទៅណាមកណា ជាមួយគ្នាថែមទៀត។ ទឹម វត្តី ថ្លែងបញ្ជាក់៕

ដកស្រង់ពី៖ Sabay