បណ្តាញសង្គម

​​កាមេរ៉ា​ភ្លោះ​ Galaxy Note 8 ​អាច​ថត​រូប​ព្រាល​​ខាង​ក្រោយ និង Zoom អត់​បែក

បាយការណ៍ថ្មីមួយចេញ ពីប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាន់តែលម្អិត ពីសមត្ថភាពកាមេរ៉ាភ្លោះ ដែលបំពាក់លើ Galaxy Note 8។

ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ Note 8 នឹងមានកាមេរ៉ាមេមួយមានកម្រិត ១២ MP មានមុខងារ Dual-Pixel Auto-Focus និងកាមេរ៉ាមួយទៀតមានឡេនជាប្រភេទ Telephoto កម្រិត ១៣ MP ដែលអាចធ្វើ Zoom បានថតរូបបានពីរដង ដោយមិនបាត់បង់គុណភាព រូបភាពឡើយ។

កម្រិត Zoom នេះខុសគ្នាពីរបាយការណ៍ ចេញផ្សាយកន្លងទៅ ដែលថាអាច Zoom បានបីដង។ ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ Samsung នេះដែរក៏នឹងអាចប្រើ សម្រាប់ផលិតរូបភាព ព្រាលផ្នែកខាងក្រោយ ច្បាស់ផ្នែកខាងមុខបាន ដូចជាកាមេរ៉ាភ្លោះលើ iPhone 7 Plus ដែរ ប៉ុន្តែប្រព័ន្ធកាមេរ៉ាភ្លោះ នេះក៏ជួយដល់ការថតរូបក្នុង ទីងងឹតឲ្យកាន់តែ ប្រសើរជាងមុនដែរ។

បញ្ជាក់ដែរថានៅថ្ងៃទី ២៣ ខែសីហាខាងមុខនេះ Samsung នឹងប្រកាសចេញ Galaxy Note 8 ជាផ្លូវការ ពេលនោះនឹងដឹង កាន់តែលម្អិតថែមទៀត ពីលក្ខណៈសម្បត្តិរបស់វា៕

ដកស្រង់ពី៖ Sabay