Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹង​អត់ តារា​ណា​ខ្លះ​ជាប់​​ភារកិច្ច​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ២០១៧?

  • បោះពុម្ព

ការប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ នឹងមកដល់នៅថ្ងៃទី២១ ខែសីហានេះហើយ។

ក្នុងចំណោមសិស្សានុសិស្ស ដែលកំពុងសស្រាក់សស្រាំ រំលឹកមេរៀនដើម្បី ត្រៀមប្រឡងនេះ ក៏មានតារាចម្រៀងវ័យក្មេង ចំនួន២រូបដែរ។ អ្នកទាំងនោះគឺ រ៉េត ស៊ូហ្សាណា និង ម៉ម ពេជ្ជរិទ្ធ។ រ៉េត ស៊ូហ្សាណា អតីតបេក្ខភាព The Voice Cambodia ធ្លាប់លើកឡើងថា ទោះបីជាពេលនេះនាងមានភាពជោគជ័យ លើវិស័យសិល្បៈក្ដី ក៏រូបនាងមិនបោះបង់ចោល ការសិក្សាដែរ ហើយនាងអះអាងទៀត ថាខ្លួននឹងខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិឲ្យបាននៅឆ្នាំនេះ។

សម្រាប់ផលិតករតន្រ្តី ប្រចាំក្រុម SmallWorld SmallBand ម៉ម ពេជ្ជរិទ្ធ វិញ ក៏ធ្លាប់បានបញ្ជាក់ប្រាប់ Sabay ដែរថា ខ្លួននឹងខំប្រឹងឲ្យអស់ពីសមត្ថភាព។ បើទោះជាលទ្ធភាពវិជ្ជមាន ឬអវិជ្ជមានក្ដី លោកនឹងនៅតែបន្ត ក្ដីស្រមៃរបស់ខ្លួន គឺចូលរៀនក្នុងមហាវិទ្យាល័យដូរ្យតន្ត្រី នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕

ដកស្រង់ពី៖ Sabay