បណ្តាញសង្គម

Daniel Craig នឹង​សម្តែង​តួ James Bond ម្តង​ទៀត​ ព្រោះ​មូល​ហេតុ​ដ៏​ហួស​ចិត្ត​មួយ

តារាប្រុស Daniel Craig ត្រូវបានកំណត់គោលដៅសម្ដែងជាតួ James Bond ម្ដងទៀត បន្ទាប់ពីអ្នកដឹកនាំរឿងសម្រេចថា តារាសម្ដែង Tom Hiddleston មានអំនួតខ្លាំងនិងសមត្ថភាពមិនទាន់គ្រប់គ្រាន់។

កាលពីឆ្នាំ ២០១៦ Tom Hiddleston ធ្លាប់ត្រូវបានគេទាក់ទងឲ្យថតរឿង អ្នកស៊ើបអង្កេត James Bond ជំនួសឲ្យ Daniel Craig ម្តងរួចមកហើយ។ ប៉ុន្តែសំណើរនេះក៏ត្រូវបានច្រានចោលទៅវិញ ដោយសារតែ អ្នកផលិតរឿងនេះ លោកស្រី Barbara Broccoli គិតថា Tom Hiddleston មិនរឹងមាំគ្រប់គ្រាន់ ដែលអាចដើរតួជា James Bond ទេ ព្រោះតែទំនាក់ទំនងរបស់តារារូបនេះជាមួយនឹងតារាចម្រៀងដ៏ល្បី Taylor Swift ។ នេះបើតាម US Reporter។

លោក Craig គឺជាតារាសម្តែងដែលចំណាយពេលច្រើនជាងគេទី ២ ក្នុងការសម្តែងជាតួ Bond ដោយចំណាយពេលជាង១១ឆ្នាំ ដែលតំណែងលេខ១ បានទៅលើលោក Roger Moore ដែលចំណាយពេល១២ ឆ្នាំដែលសម្តែង៧ រឿងក្នុងស៊េរីរឿងនេះ។

កាលពីឆ្នាំ ២០១៥ បន្ទាប់ពីរឿង "Spectre” Craig ធ្លាប់និយាយថា គាត់សុខចិត្តកាត់ដៃខ្លួនឯងចោលក៏មិនសម្តែងជាតួ James Bond ម្តងទៀតដែរ ខណៈពេលដែលគាត់កំពុងមានរបួសក្នុងពេលថតរឿង។ ហេតុដូច្នេះហើយបានជាគេ ខិតខំស្វែងរកតួ Bond ថ្មីសម្រាប់វគ្គក្រោយៗ។ ប៉ុន្តែក្នុងឆ្នាំ ២០១៦ Craig បាននិយាយថា MGM ធ្វើបានល្អជាមួយនឹងស៊េរីរឿង Bond ហើយលោកនឹងត្រលប់មកសម្រាប់រឿងទី ៥។

លោក Daniel Craig នឹងទទួលបានប្រាក់ ១២០ លានផោនសម្រាប់ការសម្តែងជាតួ James Bond ជាលើកទី៥៕

ដកស្រង់ពី៖ Sabay