បណ្តាញសង្គម

អ្នក​ឌីហ្សាញ​ iPhone ជើង​ចាស់​ដើរចេញ​ពី​ Apple

លោក Christopher Stringer អ្នកឌីហ្សាញជើងចាស់ ដែលធ្វើការជាមួយ Apple អស់ពេល ២១ ឆ្នាំមកហើយនោះបានសម្រេច ចាកចេញពីទ្រនំរបស់ ខ្លួនហើយ។

លោក Stringer ជាសមាជិកមួយរូបនៃ ក្រុមឌីហ្សាញរបស់លោក Jony Ive។ រយៈពេល ២០ ឆ្នាំចុងក្រោយ នេះលោក Stringer បានរួមចំណែកក្នុង ការឌីហ្សាញតាំងពី iPhone, iPad រហូតដល់កុំព្យូទ័រ Mac ទៀតផង។ ក្រោយចេញពី Apple គេមិនច្បាស់ឡើយថា អ្នកឌីហ្សាញជើងចាស់រូបនេះ នឹងបោះជំហានទៅ កាន់គោលដៅណាបន្ទាប់។

ការចាកចេញនេះដែរ កើតមានក្រោយពីរឆ្នាំ បន្ទាប់ពីលោក Jony Ive ឡើងកាន់តំណែង ជានាយកផ្នែកឌីហ្សាញ។ កាលពីឆ្នាំមុនសមាជិកក្រុម ឌីហ្សាញរបស់លោក Jony Ive មួយរូបក៏បានចាកចេញ ទៅកាន់តំណែងនៅ ក្រុមហ៊ុន GoPro ក្រោយបម្រើ ការងារនៅ Apple អស់ពេលជាង ២០ ឆ្នាំ៕

ដកស្រង់ពី៖ Sabay