បណ្តាញសង្គម

បក​ទៅ​អតីតកាល រំលឹក​ភាពយន្ត​ខ្មែរ​ល្បី​ៗ​ជំនាន់​ទសវត្សរ៍​ទី ៦០

រំលឹកទៅអតីតកាលទសវត្សរ៍ទី ៦០ រាប់ជាសម័យកាលដ៏រុងរឿងមួយ នៃសិល្បៈភាពយន្តខ្មែរដែលកាលនោះ មានរឿងជាច្រើនត្រូវបានផលិតឡើង ហើយទទួលបានការគាំទ្រខ្លាំង នោះ មានដូចជារឿង "សុវណ្ណហុង្ស" "អនអើយស្រីអន" "ស្ដេចដំរីស" និងរឿង "មួយម៉ឺនអាល័យ" ជាដើម ដែលថ្មីៗនេះ ត្រូវបានគាស់រំលើងឡើងវិញ។

រឿងច្រើនទៀតក្នុងសម័យកាលនោះ ត្រូវបានសមាគមសហគ្រិនស្ត្រីកម្ពុជាហៅកាត់ថា CWEA លើកយកបង្ហាញក្នុងកម្មវិធីប្រារព្ធខួប ៥ឆ្នាំរបស់ខ្លួនថ្មីៗនេះនៅអូតែលសុខាជ្រោយចង្វារ។ បន្ថែមពីលើនេះ ទិដ្ឋភាពក្នុងពិធីនោះ ត្រូវបានតាក់តែង ក៏ដូចជារៀបចំនាំអារម្មណ៍ប្រិយមិត្តទៅកាន់អតីតកាលទសវត្សរ៍ទី៦០ ទាំងការស្លៀកពាក់របស់សមាជិកទាំងអស់ រួមទាំងឆាក និងបរិវេណនានា រួមផង។ ឥឡូវទស្សនាទាំងអស់គ្នា ថាភាពយន្តអតីតកាលយើងណាខ្លះដែលប្រិយមិត្តធ្លាប់លឺ ឬធ្លាប់បានទស្សនា និងមានទេ រឿងណាខ្លះ ប្រិយមិត្តមិនដែលបានទស្សនា និងសូម្បីតែលឺ...?

ដកស្រង់ពី៖ Sabay