Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sandara និយាយ​មួយ​ម៉ាត់​ ផ្ដល់​សំណើម​​នៃ​ការ​វិល​​វិញ​របស់ 2NE1

  • បោះពុម្ព

តារាចម្រៀង Sandara Park បានចូលរួមកិច្ចសម្ភាសន៍ ក្នុងកម្មវិធី Ilgan Sports កាលពីពេលថ្មីៗនឹង បាននិយាយថា 2NE1 នឹងត្រលប់មកវិញ នៅថ្ងៃណាមួយ។

អំឡុងពេលក្នុងកម្មវិធី តារាវ័យ៣២ឆ្នាំត្រូវបានគេសួរពីការត្រលប់មកវិញជាតារាទោល ដោយនាងនិយាយថា៖ "វាគឺជាឱកាសធំមួយ។ ជាធម្មតាក្នុងកិច្ចសម្ភាសន៍ វាគួរតែមានគ្នាពួកយើង៤នាក់ ហើយវាដូចជាឆ្គងណាស់ពេលខ្ញុំមកតែឯង។ ខ្ញុំមានអារម្មណ៍ថាឯកា ព្រោះគ្មានគ្នានៅជិត។ សូម្បីតែកាលពីប៉ុន្មានខែមុនកន្លងផុតទៅ ខ្ញុំក៏មានអារម្មណ៍ឯកាដែរ។ ខ្ញុំតែងតែពួននៅខាងក្រោយខ្នង CL ហើយខ្ញុំពិតជាខ្លាចខ្លាំងណាស់ ពេលធ្វើអ្វីមួយខ្លួនឯងដោយគ្មានមេក្រុម"។

យ៉ាងណាក្ដី Dara បានគិតក្នុងភាពជឿជាក់ ដោយនិយាយថា៖ "ខ្ញុំគិតថាវាជាជំហានផ្លាស់ប្ដូរទៅមុខ។ ជាកាពិត ក្រុមពួកយើងមិនមូលគ្នាបានវិញទេ ពេលដែលពួកយើងក្លាយជាយាយចាស់។ ខ្ញុំធ្លាប់គិតថា 2NE1 នឹងត្រលប់មកវិញនៅថ្ងៃណាមួយ។ ខ្ញុំគិតថាពួកយើងគ្រាន់តែចេញធ្វើការបែកគ្នាមួយរយៈប៉ុណ្ណោះ ហើយវាមិនមែនជាការបញ្ចប់នោះទេ។ ខ្ញុំនៅតែសម្លឹងទៅមុខនិងរកចាំវា"។

ថ្មីៗ Sandara Park ទើបតែទទួលតំណែង ថតភាពយន្តជាលើក ដំបូងចំណងជើងថា "One Step” ក្នុងនោះ  Park Bom និង CL ដែលជាមិត្តរួមក្រុម ក៏បានបង្ហោះសារអបអរ ផងដែរ៕ តើអ្នកចង់ឲ្យ2NE1 វិលវិញទេ៕

ដកស្រង់ពី៖ Sabay