Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Microsoft វិនិយោគ ១.៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា AI របស់អារ៉ាប់រួម

  • បោះពុម្ព

(បរទេស)៖ ក្រុមហ៊ុន Microsoft កំពុងបោះទុនវិនិយោគប្រមាណ ១.៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិមិ្មត្ត (AI) មួយមានឈ្មោះថា G42 ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម (UAE) និងត្រូវបានគេដឹងថា គ្រប់គ្រងដោយទីប្រឹក្សាសន្តិសុខជាតិដ៏មានឥទ្ធិពលរបស់ប្រទេសនេះ។

នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនគ្រប់គ្រងបច្ចេកវិទ្យា AI G42 បានប្រកាសពីកិច្ចព្រមព្រៀងនៅថ្ងៃអង្គារ សប្តាហ៍នេះ (ត្រូវនឹងថ្ងៃទី១៦)។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith នឹងចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ G42។ Microsoft បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ «ត្រូវបានបង្កើតឡើងនៅក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល UAE និងសហរដ្ឋអាមេរិក»។

ក្រុមហ៊ុន G42 មានមូលដ្ឋាននៅទីក្រុង Abu Dhabi បានដំណើរការមជ្ឈមណ្ឌលទិន្នន័យនៅមជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត ហើយបានកំណត់ខ្លួនឯងកាន់តែខ្លាំងឡើងថាជាក្រុមហ៊ុនកំពូលគ្រប់គ្រងបច្ចេកវិទ្យា AI។ ។ វាបានបង្កើតឡើង នូវអ្វីដែលត្រូវបានគេចាត់ទុកថាជាគំរូ AI ភាសាអារ៉ាប់ឈានមុខគេរបស់ពិភពលោក ដែលត្រូវបានគេស្គាល់ថា Jais ។

ក្រុមហ៊ុន Microsoft បាននិយាយថា G42 នឹងដំណើរការកម្មវិធី និងសេវាកម្ម AI របស់ខ្លួននៅលើវេទិកា cloud computing របស់បច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុនទាំងពីរនឹងធ្វើការដើម្បីនាំយកហេដ្ឋារចនាសម្ព័ន្ធឌីជីថលទៅកាន់ប្រទេសដែល G42 បានបង្កើតវត្តមាននៅមជ្ឈិមបូព៌ា អាស៊ីកណ្តាល និងអាហ្វ្រិក។ តាមរយៈរបាយការណ៍ចេញផ្សាយរបស់ G42 ពីមុនបាននិយាយថា ខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ផ្នែក Hardware របស់ចិន ជុំវិញការព្រួយបារម្ភរបស់អាមេរិក ដែលវានៅជិតរដ្ឋាភិបាលចិនពេក។ ខណៈក្រុមហ៊ុននេះ បានប្រឈមមុខនឹងការចោទប្រកាន់ពីបទចារកម្មសម្រាប់ទំនាក់ទំនងរបស់ខ្លួន ទៅនឹងកម្មវិធីទូរស័ព្ទដែលត្រូវបានកំណត់ថាជា spyware ។

វាក៏បានប្រឈមមុខនឹងការអះអាងថា ខ្លួនអាចប្រមូលសារធាតុហ្សែនដោយសម្ងាត់ពីជនជាតិអាមេរិកសម្រាប់រដ្ឋាភិបាលចិនផងដែរ។ តែយ៉ាងណាជុំវិញកិច្ចព្រមព្រៀងខាងលើរវាង Microsoft និង G42 នេះ នៅមិនទាន់អាចទុកចិត្តបានទាំងស្រុងនោះទេ ដោយវា នឹងស្ថិតនៅក្រោមការស៊ើបអង្កេតបន្តពីសហរដ្ឋអាមេរិក ជុំវិញហានិភ័យដែលអាចកើតមានឡើង ជុំវិញទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន៕

ដកស្រង់ពី៖Sabay