Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃចូលឆ្នាំថ្មី គ្រួសារមានសុខសិរី ដោយសារភាពស្មោះត្រង់ និងយោគយល់គ្នា

  • បោះពុម្ព

តារាលើបណ្ដាញសង្គមល្បីៗ ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាសំបូរក្ដីស្រលាញ់ក្នុងគ្រួសារ និងសំបូរអ្នកតាមដានរាប់សែននាក់នៅលើបណ្តាញសង្គម បានបង្ហើបរូបមន្ដបង្កើតភាពផ្អែមល្ហែមក្នុងគ្រួសារ នៅក្នុងវីដេអូភាគនៅលើបណ្តាញសង្គមថ្មីៗនេះ។

បវរកញ្ញាពិភពលោកកម្ពុជា (Miss World Cambodia) ឆ្នាំ ២០២១ កញ្ញា សារី សុវត្តី គឺជាពិធីការនីនៃវីដេអូភាគទាំងនោះ។ តារាបណ្ដាញសង្គមទាំងនោះ និងអ្នកម៉ាក់ពួកគេបានរៀបរាប់អំពីចំណងគ្រួសារដ៏ពិសេសរបស់ពួកគាត់ អំពី អាហារប្រចាំត្រកូល និងល្បែងប្រពៃណីខ្មែរ។ អ្នកអាចមើលវីដេអូនេះតាមរយៈបណ្ដាញសង្គមរបស់ពួកគេ លើ គេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា និងទំព័រ Instagram។

តារាលើបណ្ដាញសង្គម ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាប៉ិនប្រសប់ផ្នែក ម៉ូដសម្លៀកបំពាក់ ជីវិតស៊ីវីល័យ ម្ហូបអាហារ និងការបង្កើតមាតិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, TikTok, YouTube និង Instagram បានចែករំលែករូបមន្ដថែរក្សាចំណងគ្រួសារប្រកបដោយភាពស្និទ្ធស្នាលផ្អែមល្ហែម។ លោក ហេង វាសនា ប្រាប់ថាអ្វីដែលសំខាន់ គឺត្រូវបើកចិត្តនិយាយឲ្យស្មោះត្រង់ និងបង្ហាញពីក្តីស្រឡាញ់តាមកាយវិការ ដូចជា ការឱបរឹត និងថើបជាដើម។ រីឯ កញ្ញា រាជនី វិញបានរំលឹកថា ជីវិតសិល្បៈរបស់គាត់ ឈានដល់សព្វថ្ងៃ ក៏ដោយសារតែមានការជ្រោមជ្រែងពីគ្រួសារផងដែរ។ ចំណែក សេង ហួរ ឯណោះក៏បានរំឭកពីការលះបង់របស់អ្នកម៉ាក់ ដែលសុខចិត្តញុំាក្តាមប្រៃ ដើម្បីឲ្យកូនបានញុំាអាហារឆ្ងាញ់ៗ ដែលរំលេចឱ្យឃើញនូវទឹកចិត្តអ្នកម្ដាយចំពោះកូន។ កញ្ញា សាលីនដា បង្ហើបថា គ្រួសារចុះសម្រុងគ្នា ទាមទារឱ្យមានការយោគយល់ទាំងសងខាង។

បើនិយាយអំពីល្បែងប្រជាប្រិយវិញ លោក ហេង វាសនា និង សេង ហួរ ចូលចិត្តលេងបោះអង្គញ់ដូចគ្នា។ ចំណែកឯ កញ្ញា រាជនី វិញចូលចិត្តវាយក្អម ហើយ កញ្ញា សាលីនដា ចូលចិត្តលាក់កន្សែង។ ចំនុចមួយដែលតារាបណ្ដាញសង្គមទាំងនេះយល់ឃើញដូចគ្នានោះគឺថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ ហើយពួកគេឲ្យតម្លៃទៅលើការចំណាយពេលវេលាស្វែងរកចំណង់ចំនូលចិត្តប្លែកៗតែដូចគ្នា។

ដោយយល់ឃើញថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចាប់ផ្តើមយុទ្ធនាការលើកទឹកចិត្តយុវជនសម័យថ្មី (Gen Z) បង្កើនភាពស្និទ្ធស្នាល និងស្វែងរកចំណង់ចំណូលចិត្ដរួមមួយ ដើម្បីបង្កើតបរិយាកាសរីករាយក្នុងក្រុមគ្រួសារ។

យុទ្ធនាការរបស់ កូកា-កូឡា ផ្តោតលើការបង្កើនបទពិសោធន៍ ស្និទ្ធស្នាលជាមួយគ្នា ជាពិសេសការទទួលទានអាហាររួមគ្នាក្នុងឱកាសចូលឆ្នាំខ្មែរ។ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានដាក់តាំងបង្ហាញគោមផ្កាយដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនៅទីតាំងសំខាន់ៗទូទាំងប្រទេសកម្ពុជា។ យុទ្ធនាការតាំងគោមផ្កាយបានចាប់ផ្តើមតាំងពីថ្ងៃទី ៩ ខែមីនាមកម្ល៉េះ៕

ដកស្រង់ពី៖Sabay