Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកចិត្តជាម្ដាយ ទោះកំពុងជួបព្យុះភ្លៀងប៉ុណ្ណាក៏ Angelina កំដរកូនស្រីដើរផ្សារសប្បាយៗធម្មតាដូចគ្មានរឿងអ្វី

  • បោះពុម្ព

ស្របពេលមានរឿងក្ដីក្ដាំងផ្លូវច្បាប់ជាមួយអតីតស្វាមី Brad Pitt និងកូនស្រី Shiloh ឈប់រស់នៅក្រោមដំបូលផ្ទះជាមួយ ពេលនេះ Angelina Jolie បាននាំកូនស្រីដែលមានមុខមាត់ស្រដៀងខ្លាំងនិងគ្នាគឺ Vivienne បានប្រទះដើរផ្សារទិញទំនិញរំសាយអារម្មណ៍។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ សកម្មភាពកំពូលតារាសម្ដែងស្រីអាមេរិច Angelina ដើរផ្សារទិញទំនិញ ជាមួយកូនស្រី Vivienne នៅទីក្រុង Manhattan ត្រូវបានគេប្រមាញ់រូបថតបានជាច្រើនសន្លឹកស្របពេលអ្នកទាំងពិរកំពុងដើរនៅតាមដងផ្លូវចេញពីទិញទំនិញ។

សកម្មភាព Angelinaនាំកូនស្រីដើរផ្សារទាំងនេះបានបង្ហាញឱ្យមហាជន ជាពិសេសអ្នកគាំទ្រឱ្យឃើញថា ទោះបីជានាង ជាម្ដាយដែលកំពុងជួបបញ្ហាផ្ទួនៗយ៉ាងណាក៏ដោយ តួនាទីដែលមើលថែកូនៗ និងកំដរកូនផ្ដល់ពេលវេលាល្អៗជាមួយកូន នាងនៅតែអាចរឹងមាំផ្ដល់ជូនឱ្យកូនបានគ្រប់គ្រាន់ ទោះខ្លួនកំពុងមាន បញ្ហាក៏ដោយ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលួចសរសើរពីទឹកចិត្តជាម្ដាយរបស់ Angelina៕

ដកស្រង់ពី៖Sabay