Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាល្បីៗតែងខ្លួនយ៉ាងលេចធ្លោ និងទាក់ទាញក្នុងកម្មវិធី ម៉េកណាំ

  • បោះពុម្ព

រាត្រីដ៏ពិសេសនៃកម្មវិធី ម៉េកណាំ កាលពីថ្ងៃសុក្រកន្លងទៅនេះ ពោរពេញទៅដោយភាពអស្ចារ្យ និងប្លែកភ្នែកមិនអាចបំភ្លេចបាន ឡើយ។

វាជាកម្មវិធីអបអរមុខមាត់ថ្មីនៃការបង្ហាញ ខ្លួនដំបូងរបស់ ការ៉េមម៉ាកសញ្ញាលំដាប់ថ្នាក់ពិភពលោក Magnum ដែលនាំមកនូវភាពមហស្ចារ្យ មិនធ្លាប់មានរួមជាមួយនឹងប្រណីតភាពរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។

ប៉ុន្តែលើសពីនេះ វាក៏ជាការបង្ហាញ វត្តមាន របស់តារាល្បីដែលអញ្ជើញចូលរួមជាមួយនឹងការតុបតែងខ្លួនស្អាតៗ ប្លែក ទាន់សម័យញ៉ាំងកម្មវិធីកាន់តែមានភាពលេចធ្លោ។ អ្នកដែលបាន ចូលរួមសុទ្ធតែជាអ្នកដែលមានមុខមាត់ប្រចាំប្រទេសកម្ពុជា ពិសេសស្ថិតក្នុងវិស័យហ្វេសសិន រួមមាន តារាចម្រៀង តារាសម្ដែង បុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម តារាបង្ហាញម៉ូដជាដើម។

គ្រប់គ្នា សុទ្ធតែបង្ហាញ ភាពលេចធ្លោ និងមន្តស្នេហ៍រៀងៗខ្លួន ស្របពេល យ៉ារ៉ូ ដែលជាពិធីករប្រចាំកម្មវិធីបានជ្រើសយកអាវក្រៅពណ៌ត្នោត និងកាក់ក្នុងពណ៌លឿង ដែលពិតជាត្រូវនឹងពណ៌របស់ការ៉េម Magnum អមជាមួយនឹងវ៉ែនតាខ្មៅរំលេចភាពឡូយឆាយ ត្រូវនឹង Concept របស់កម្មវិធីបំផុត។

រីឯ David Eung ដែលជាតារាតំណាង Magnum Cambodia ធ្វើឲ្យគ្រប់គ្នាក្រឡេកមើលមិនដាក់ភ្នែកឡើយ ព្រោះស្ថិតក្នុងឈុតពណ៌ទឹកដោះគោ លោកបានជះភាពសង្ហាមិនធម្មតាឡើយ។ Gala Magnum Cambodia ប្រៀបដូចជាវេទិកាបង្ហាញម៉ូដ ប្រជុំទៅដោយម៉ូដកាលីបៗ Fashion ប្លែកៗមិនអាចបំភ្លេចបានឡើយ៕

ដកស្រង់ពី៖Sabay