Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយជាប់ពន្ធនាគា ៧ឆ្នាំ ពីបទសម្លាប់ម្ដាយរបស់ខ្លួន Gypsy នៅតែមានប្រជាប្រិយភាពខ្លាំងមិនធម្មតា

  • បោះពុម្ព

ភាពល្បីល្បាញជាថ្មីរបស់ Gypsy Rose Blanchard ក្រោយពីជាប់ពន្ធនាគា៧ឆ្នាំ ក្នុងករណីសម្លាប់ម្ដាយរបស់ខ្លួន នាងមិនត្រឹមល្បីក្នុងអ៊ីនធឺណេតប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ ល្បីល្បាញ ថតគម្របទស្សនាវដ្តីដូចជា People ហើយនាងបានថតឯកសារចំនួនពីរសម្រាប់ Lifetime រួមទាំង Gypsy Rose: Life After Lock Up ។

Gypsy Rose Blanchard គឺជាប្រធានបទក្ដៅគគុកក្នុងចេញផ្សាយរបស់អ្នកកាសែតកាលពីឆ្នាំ២០១៧ រហូតដល់បញ្ចុប្បន្ន ពោលគឺចាប់តាំងចាប់ខ្លួនពីបទ សម្លាប់ម្ដាយរបស់នាង និងបានជាប់ពន្ធនាគារយៈ ៧ឆ្នាំ។

ស្ត្រីវ័យ៣២ឆ្នាំរូបនេះបានចំណាយពេល៧ឆ្នាំនៅក្រោមការឃុំឃាំង ដោយសាររៀបចំការធ្វើឃាតម្តាយរបស់នាង។ ប៉ុន្តែក្រោយកើតរឿងហេតុទាំងនេះនាងត្រូវបានគេរកឃើញថារងគ្រោះនៃការរំលោភបំពានលើកុមារតាមរយៈរោគសញ្ញា Munchausen ដែលជាជំងឺផ្លូវចិត្ត ដែលម្ដាយរបស់នាងដាក់នាងអង្គុយលើរទះរុញទាំងដែលនាងគ្មានជំងឺអ្វីសោះ។ករណីរបស់ Gypsy ត្រូវបានគេយកទៅផលិតជាភាពយន្តឯកសាររបស់ HBO ឆ្នាំ ២០១៧ Mommy Dead and Dearest ហើយត្រូវបានកែសម្រួលសម្រាប់ស៊េរីឆ្នាំ ២០១៩ Hulu។ នៅពេលដែរយៈពេល៧ឆ្នាំកន្លងមកនាងត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ នាងនិងក្រុមរបស់នាងបានបង្កើត Fandom នៅលើ TikTok និង Twitter បង្ហាញខ្លួនជាថ្មីក្រោយជាប់ឃុំ៧ឆ្នាំ។

បន្ទាប់ពីបីខែនៃសេរីភាព ជីវិតរបស់ Blanchard ឥឡូវនេះមើលទៅខុសគ្នាខ្លាំងណាស់។ នាងមានវត្តមានឥតឈប់ឈរក្នុងកិច្ចសម្ភាសន៍របស់នាង និងក្នុងគណនីបណ្ដាញសង្គមរបស់នាងនៅក្នុងការបង្ហោះ Facebook។ ទោះបីជា Blanchard មានអារម្មណ៍ថាមានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពី ជាប់ពន្ធនាគារដំបូង ក៏ដោយ អ្វីដែលនាងធ្វើបន្ទាប់ វានឹងប៉ះពាល់ដល់របៀបដែលនាងរស់នៅពេញមួយជីវិតរបស់នាង។ ដូច្នេះហើយបច្ចុប្បន្ននាង សម្រេចចិត្តផ្តល់អាទិភាពដល់ការមើលថែសុខុមាលភាព និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់នាង៕

ដកស្រង់ពី៖Sabay