Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយកប្រតិបត្តិ Samsung បង្ហាញការចាប់អារម្មណ៍ខ្លាំង ក្រោយបើកតេស្តសាកល្បងរថយន្ត Cybertruck របស់ Tesla

  • បោះពុម្ព

(បរទេស)៖ បច្ចុប្បន្ននេះ លោក Kye Hyun Kyung ប្រធាន និងជានាយកប្រតិបត្តិនៃ Samsung Electronics' Device Solutions Division ត្រូវបានគេដឹងថាកំពុងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងចំនួនប្រាំក្នុងសហរដ្ឋអាមេរិក ដើម្បីជួបអតិថិជន។

ក្នុងឪកាសនោះ អ្នកតាមដានបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបលោកបានបើកបរសាកល្បងរថយន្តរបស់ក្រុមហ៊ុន Tesla ប្រភេទ Cybertruck ហើយមើលទៅលោកហាក់ដូចជាចាប់អារម្មណ៍ខ្លាំងជាមួយរថយន្តនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន sammobile នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

យោងតាមការបង្ហោះនៅលើ Instagram នោះ លោក Kyung គឹបានចែកចាយនូវវីដេអូរបស់លោក អង្គុយនៅកៅអីមុខរបស់ Tesla Cybertruck ហើយលោកបាននិយាយថា ក្រុមហ៊ុនរបស់ Elon Musk មួយនេះ បានអនុញាតឲ្យលោកបានធ្វើការតេស្តសាកល្បងទៅលើរថយន្តប្រភេទ Cybertruck។

លោកបាននិយាយា រថយន្តអគ្គិសនីប្រភេទ Pickup Truck មួយនេះ គឺពិតជាមានភាពប្រណិត និងផាសុភាពមែនទែន គឺអាចនិយាយបានថាអស្ចារ្យណាស់»។ ក្នុងដំណើរទស្សនៈកិច្ចនេះ លោក Kyung បានបន្តពិភាក្សាអំពីបន្ទះឈីបអង្គចងចាំប្រភេទ HBM3, HBM3E, និង HBM4 ផងដែរ។ លោកថា ក្រុមហ៊ុនជាច្រើនកំពុងស្វែងរកបន្ទះឈីប HBM3 និង HBM3E 12H ។

ដូច្នេះហើយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបង្កើតក្រុមមួយ ដើម្បីបង្កើនគុណភាព និងផលិតភាពនៃបន្ទះឈីបទាំងនោះ។ លោកបន្តថា ដោយមានជំនួយពីក្រុមមួយនោះ អ្នកប្រើប្រាស់ HBM កំពូលៗឥឡូវនេះកំពុងខិតជិត Samsung សម្រាប់បន្ទះឈីប HBM3 និង HBM3E៕

ដកស្រង់ពី៖Fresh News