Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mitsubishi Triton 2024 ផ្លាស់ប្តូរថ្មីទាំងស្រុង បង្ហាញខ្លួនផ្លូវការ ជាមួយតម្លៃខ្ទង់ 4 ម៉ឺនដុល្លារ ឯសមត្ថភាពកាន់តែពិសេស!

  • បោះពុម្ព

នៅទីបំផុត អ្វីដែលលោកអ្នកទន្ទឹងរង់ចាំអស់រយៈពេលជាយូរ បានមកដល់ហើយ ជាមួយនឹងវត្តមាន រថយន្តភីកអាប់ All-new Mitsubishi Triton ស៊េរីឆ្នាំ 2024 មកកាន់ទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Mitsubishi Motors Cambodia បានដាក់សម្ពោធភីកអាប់នេះជាផ្លូវការ កាលពីថ្ងៃទី 30 មីនា ឆ្នាំ 2024 នៅឯផ្សារទំនើប Chip Mong Mega Mall 271។

រថយន្តភីកអាប់ Mitsubishi Triton ស៊េរីឆ្នាំ 2024 បានផ្លាស់ប្តូរថ្មីទាំងស្រុង ជាមួយនឹងការរចនារូបរាងមាំជាងមុន ហាប់ណែនជាងមុន និងកាចជាងមុនផងដែរ។ ភីកអាប់ខ្នាតកណ្តាលនេះ ចែកចេញជា 2 ប្រភេទ គឺ Mitsubishi Triton GLS តម្លៃ $41,900 និង Mitsubishi Triton GLS Extra Plus តម្លៃ $46,900។

ចំពោះ Mitsubishi Triton ស៊េរីឆ្នាំ 2024 ក៏បានផ្លាស់ប្តូរម៉ាស៊ីនថ្មីផងដែរ ដោយឥឡូវនេះ បំពាក់ម៉ាស៊ីនម៉ាស៊ូត ប្រភេទ Common Rail ចំណុះ 2.4L VG Turbo ទំហំ 4 ស៊ីឡាំង ដែលមានកម្លាំង 184 HP និង កម្លាំងរមួល 430 NM ហើយដំណើរការដោយប្រអប់លេខអូតូ 6 វគ្គ និង ប៉ុង 2 (4WD) និងមានកម្រិតស៊ីប្រេងជាមធ្យម ចន្លោះពី 7-8L/100KM ហើយមានចំណុះធុងប្រេង 75L។

សូមបញ្ជាក់ឲ្យដឹងដែរថា ម៉ាស៊ីនថ្មីនេះផ្តល់ឲ្យនូវសំឡេងស្ងាត់ល្អ និងមិនមានសំឡេងរំខាននៅពេលបើកបរ ហើយម៉ាស៊ីនថ្មី Common Rail (Diesel Fuel Injection Pump) នេះដែរ គឺប្រើបច្ចេកវិទ្យាជំនាន់ 4.5 ដែលបង្កើតសម្ពាធខ្ពស់ជាងមុន និងបាញ់ប្រេងបានល្អជាងមុន។

មិនតែប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យា Engine Oil Pressure Relief Vale System វាក៏ជួយបង្កើនចំហេះប្រេងបានសព្វល្អ ធ្វើឲ្យម៉ាស៊ីនស្ទុះ និងជួយសន្សំសំចៃប្រេង ផងដែរ។ អ្វីដែលរឹតតែពិសេសនោះគឺ Mitsubishi Triton ស៊េរីឆ្នាំ 2024 ក៏បានប្រើគ្រោងឆ្អឹងរថយន្តធំជាងមុន ដែលងាយស្រួលក្នុងការដឹក រហូតដល់ទម្ងន់ជាង 1 តោន និង បើកបរលើផ្លូវលំបាក ព្រោះថាគ្រោងឆ្អឹងរបស់វាត្រូវបានអភិវឌ្ឍន៍ថ្មី មានទំហំធំជាងមុន រឹងមាំជាងមុន និង ស្រាលជាងមុន។

គ្រោងឆ្អឹងរបស់វាធំជាងមុន 120% ហើយបូមខាងមុខ ដែលជាប្រភេទស្លាបប្រជៀវភ្លោះ (Double Wishbone with Coil Spring) មានទំហំធំជាងមុន 14% ខណៈបូមខាងក្រោយ ដែលជាប្រភេទជន្ទៀស 3 សន្លឹក (Elliptic Leaf Spring) មានទំហំធំជាងមុន 44% ហើយវាធ្វើការជាមួយគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងប្រព័ន្ធកាត់បន្ថយភាពរលាក់ ដែលជាជំនួយយ៉ាងល្អក្នុងការដឹកធ្ងន់ និងអាចបត់បែនបានតាមគ្រប់កាលៈទេសៈផ្លូវ តែម្តង។

ភីកអាប់ Mitsubishi Triton ស៊េរីឆ្នាំ 2024 មានប្រវែងតួខ្លួន 5.32m ទទឹង 1.86m កម្ពស់ 1.79m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.13m ហើយមានកម្ពស់ពីបាតឡានទៅដី 228mm ដែលអាចបើកបរកាត់ទឹកបានជម្រៅ 800mm។

ក្រឡេកមកមើលការរចនាផ្នែកខាងក្រៅវិញ Mitsubishi Triton ស៊េរីឆ្នាំ 2024 បានរចនាតាម Concept “Beast Mode” មើលទៅពិតជាមាំ និងអង់អាច។ នៅផ្នែកខាងក្រៅរបស់វាមានលក្ខណៈពិសេសជាច្រើន ដូចជា៖ អំពូលបំភ្លឺពេលថ្ងៃ LED សំណុំចង្កៀងមុខរ LED មានមុខងារបិទបើកភ្លើងហ្វាកូតអូតូ អំពូលកាត់អ័ព្ទ LED សេនស័រមុខ-ក្រោយចំនួន 8 គ្រាប់ យ៉ាន់កង់អាលុយមីញ៉ូម ទំហំ 18 អ៊ីញ កញ្ចក់ចំហៀងក្តោបអូតូ មានបង្កប់អំពូលស៊ីញ៉ូ LED និង មុខងារ Blindspot ឈ្នាន់ជើងចំហៀងរចនាថ្មី របាដែកលើដំបូលសម្រាប់ចាប់អីវ៉ាន់បន្ថែម ស្តុបក្រោយ LED រចនាថ្មី បែបដិតច្បាស់ កាមេរ៉ាផ្នែកខាងក្រោយ 1 គ្រាប់ ចំណែកឯផ្នែកខាងក្នុងវិញ Mitsubishi Triton ស៊េរីឆ្នាំ 2024 ក៏បានរចនាឡើងវិញថ្មីទាំងស្រុងដែរ ហើយកាន់តែមានទំហំធំទូលាយជាងមុន ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។

សម្រាប់ស៊េរីថ្មីនេះ វាក៏បានបំពាក់ Option ទំនើបៗមកជាច្រើនដែរ ដូចជា៖ ដៃចង្កូតរចនាថ្មី ស្រោបដោយស្បែក អាចបញ្ជាមុខងារច្រើន រួមទាំង មុខងារបញ្ជាដោយសំឡេង និង ប៊ូតុងកំណត់ល្បឿន Cruise Control អេក្រង់កម្សាន្ត Touchscreen ទំហំ 8 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay & Android Auto ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ រចនាជាប្រភេទឌីជីថល ប៊ូតុង Start/Stopម៉ាស៊ីន រន្ធសាកថ្ម USB-A & USB-C និង រន្ធកន្ទុយបារី 12V ប្រព័ន្ធចាក់សោរប៉ុង កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ Wireless Charging ប្រព័ន្ធជំនួយពេលចុះចំណោត Drive Mode រហូតដល់ទៅ 7 គឺ Normal, ECO, Gravel, Snow, Mud, Sand និង Rock ប្រព័ន្ធកាពីតាស់ (Super Select 4WD II) ចំនួន 4 គឺ 2H, 4H, 4HLc និង 4LLc កៅអីស្បែករចនាថ្មី អាចចុចសារ៉េអូតូ តាបឡូរចនាថ្មី ជាប្រភេទស្បែក ប្រអប់ដាក់អីវ៉ាន់ 2 ជាន់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាតដោយស្វ័យប្រវត្តិ គន្លឹះដៃទ្វាររចនាថ្មី រន្ធម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ ក៏ដូចជា រន្ធសាកថ្ម 12V & USB-A & USB-C សម្រាប់អ្នកដំណើរខាងក្រោយ ផងដែរ ចំពោះប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ រថយន្ត Mitsubishi Triton ស៊េរីឆ្នាំ 2024 ក៏បានបំពាក់មកយ៉ាងច្រើនដែរ ដូចជា៖ ប្រព័ន្ធបញ្ចៀសការបុកប៉ះពីខាងមុខ (ជាន់ហ្វ្រាំងអូតូ) -ពោងសុវត្ថិភាពមួយជុំឡាន សរុប 7 គ្រាប់ ប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធបែងចែកសម្ពាធហ្វ្រាំង EBD ប្រព័ន្ធហ្វ្រាំងអូតូ AEB ប្រព័ន្ធផ្តល់សញ្ញាពេលថយក្រោយ (Rear Cross Traffic Alert) ប្រព័ន្ធជំនួយពេលបត់ Active Yaw Control ប្រព័ន្ធ Blindspot ប្រព័ន្ធទប់លំនឹងនៅពេលបើកបរផ្លូវកោង ប្រព័ន្ធជំនួយពេលឡើងចំណោត ប្រព័ន្ធជំនួយពេលចុះចំំណោត ប្រព័ន្ធតាមដានសម្ពាធខ្យល់កង់ ប្រព័ន្ធទប់លំនឹងពេលអូសសណ្តោង ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំង សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចអញ្ជើញទៅមើលរថយន្តដោយផ្ទាល់នៅ Showroom ក្រុមហ៊ុន Mitsubishi Motors Cambodia ឬ ទំនាក់ទំនងតាមលេខទូរសព្ទ 011 999 892 / 010 999 892៕

ដកស្រង់ពី៖Sabay