Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPad Pro ស៊េរីថ្មីរបស់ Apple បំពាក់ដោយអេក្រង់ OLED លើកដំបូង នឹងបញ្ចេញនៅអំឡុងខែឧសភាខាងមុខ

  • បោះពុម្ព

(បរទេស)៖ បើតាមប្រភពពីអ្នកវិភាគផលិតផល Apple ដ៏ល្បី លោក Mark Gurman មកពី Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Apple គ្រោងនឹងបញ្ចេញ iPad Pros ស៊េរីថ្មី ដែលបំពាក់ដោយអេក្រង់ OLED នាដើមខែឧសភាខាងមុខ ហើយក្រុមហ៊ុនក៏គ្រោងនឹងបញ្ចេញ iPad Air ជាមួយនឹងអេក្រង់ទំហំ 12.9 អ៊ីង ជាលើកដំបូងផងដែរ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Verge។ សម្រាប់គម្រោងក្នុងការប្តូរទៅប្រើអេក្រង់ OLED Display នៅលើ iPad Pro ជំនួសឲ្យអេក្រង់ mini-LED LCD ដែលប្រើនៅលើ iPad Pro បច្ចុប្បន្ន គឺ Apple ចង់ឲ្យអេក្រង់របស់ iPad Pro កាន់តែមានគុណភាពបង្ហាញខ្ពស់ ជាមួយកម្រិតគុណភាពរូបភាពភ្លឺច្បាស់ មានពណ៌ដិតត្រជាក់ភ្នែក ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យ សម្រាប់អ្នកប្រើប្រាស់។ យោងតាមប្រភពពីលោក Mark Gurman បានឲ្យដឹងថា ម៉ូដែល iPad Pro ថ្មីនេះ នឹងបំពាក់ដោយបន្ទះឈីប M3 របស់ Apple រួមជាមួយនឹងក្តារចុច Magic ដែលបានកែប្រែថ្មី ជាមួយនឹងបន្ទះតាមដានធំជាង។

ម្យ៉ាងវិញទៀត iPad Air មានពាក្យចចាមអារ៉ាមថា នឹងមកជាមួយបន្ទះឈីប M2 ជំនាន់ចុងក្រោយ និងទំហំអេក្រង់ពីរ៖ ជម្រើសស្តង់ដារ 10.9 អ៊ីញ និងទំហំ 12.9 អ៊ីញធំជាង។ ម៉ូដែល iPad Pro បច្ចុប្បន្នប្រើបន្ទះឈីប M2 ខណៈដែល Air មាន M1 ។

គួរជម្រាបថា មានរយៈពេលជិត២ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុន Apple បានបញ្ចេញ iPad ដែលបានអាប់ដេតជំនាន់ចុងក្រោយ។ Bloomberg និយាយថា ទោះបីជាក្រុមហ៊ុនដំបូងមានគម្រោងដាក់លក់ឧបករណ៍ថ្មីនៅចុងខែមីនា ឬក្នុងខែមេសាក៏ដោយ Apple ត្រូវចំណាយពេលបន្ថែម ដើម្បីបញ្ចប់កម្មវិធីសម្រាប់ឧបករណ៍។ ប្រសិនបើ Apple សម្រេចចិត្តបញ្ចេញ iPad ស៊េរីថ្មីនៅក្នុងខែឧសភា បានន័យថាវានឹងមកដល់មុនព្រឹត្តិការណ៍ WWDC 2024 ដែល Apple បានកំណត់សម្រាប់ថ្ងៃទី១០ ខែមិថុនា៕

ដកស្រង់ពី៖Fresh News