Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Volvo បោះបង់​ចោលម៉ាស៊ីនម៉ាស៊ូតហើយ​ ចាប់ពីពេលនេះតទៅ

  • បោះពុម្ព

ក្រុមហ៊ុនរថយន្តស្វីស Volvo បានសម្រេចបោះបង់ចោលម៉ាស៊ីនម៉ាស៊ូតហើយ ដូចតាមការសន្យារបស់ខ្លួនកាលពីឆ្នាំមុន ខណៈរថយន្តម៉ាស៊ូតចុងក្រោយបង្អស់ដែលខ្លួនបានផលិត គឺជាម៉ូឌែល XC90។

យ៉ាងណាមិញ រថយន្តម៉ាស៊ូតចុងក្រោយដែលបំពាក់ម៉ាស៊ីនទាក់បូ ចំណុះ ២,០លីត្រនេះ នឹងត្រូវដាក់លក់ជូនអតិថិជននោះទេ ដោយវានឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរថ្មី World of Volvo គ្រោងនឹងបើកដំណើរការនៅថ្ងៃទី១៤ ខែមេសាខាងមុខ។

ក្រុមហ៊ុន Volvo បានឱ្យដឹងថា អស់រយៈពេលជាយូរមកហើយ ម៉ាស៊ីនម៉ាស៊ូតរបស់យើង គឺមកជាមួយនឹងភាពអាចជឿជាក់បាន និងប្រសិទ្ធភាព ហើយវាគឺដំណោះស្រាយដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនជាច្រើទសវត្សរ៍មកហើយ។ ជាការពិត រថយន្តម៉ាស៊ូតរបស់ Volvo បានដើរតួនាទីដ៏សំខាន់នៅក្នុងការវិវត្តទៅកាន់ប្រេនប្រណីត។កាលពី ៥ឆ្នាំមុន រថយន្តភាគច្រើនដែលបានលក់នៅអឺរ៉ុប គឺប្រើម៉ាស៊ូត ខណៈពេលនោះ រថយន្តអគ្គិសនី ទើបតែចាប់ផ្តើមលេចរូបរាងប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះតទៅ Volvo នឹងបង្វែគោលដៅលើការផលិតរថយន្តអគ្គិសនីវិញ៕

ដកស្រង់ពី៖Sabay