Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូដែលជើងចាស់ គង់ ផល្លា ប្រឹងជំរុញកូនស្រីទាំង ២ ឱ្យស្រលាញ់សិល្បៈ និងផ្សព្វផ្សាយទៅឆាកអន្តរជាតិ

  • បោះពុម្ព

អតីតតារាម៉ូដែលជើងចាស់ គង់ ផល្លា បានវិលត្រឡប់មករកវិស័យសិល្បៈវិញបណ្តើរៗហើយ ក្រោយសម្រេចចិត្តត្រឡប់មករស់នៅទឹកដីកំណើតវិញ ជាមួយកូនៗនិងស្វាមីជនជាតិអង់គ្លេស។

អ្នកនាង បានបង្ហាញខ្លួនចូលរួមកម្មវិធីសិល្បៈផ្សេងៗជាហូរហែរ និងបានចូលរួមដើរបង្ហាញម៉ូដសម្លៀកបំពាក់ឱ្យ លោក អូលីវ៉ា គង់ ជារឿយៗផងដែរ។ ត្រឡប់មករស់នៅកម្ពុជាវិញលើកនេះ តារាម៉ូដែល គង់ ផល្លា បានបញ្ជូនកូនស្រីបណ្តូលចិត្តទាំងពីរ គឺ ស៊ុយតុន ហ្ល្ររែនផានីតា និង ស៊ុយតុន វីនីច័ន្ទលីណា ឱ្យហាត់រៀនដើរម៉ូដជាមួយអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ដោយគិតមកទល់ពេលនេះ កូនស្រីទាំង ២ ចេះដើរម៉ូដយ៉ាងស្ទាត់ជំនាញ ថែមទាំងពូកែកាច់ស្ទីល៍ថតរូបមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ។

ដោយមើលឃើញថា ផានីតា និង លីណា មានដុងទេពកោសល្យសិល្បៈដូចខ្លួនឯង អ្នកម្តាយ គង់ ផល្លា បានជំរុញលើកទឹកចិត្តកូនស្រីឱ្យធ្វើនូវអ្វីដែលពួកគេស្រលាញ់ពេញចិត្ត ថែមទាំងបើកឱកាសឱ្យអ្នកទាំងពីរបានរៀនសូត្រជំនាញសិល្បៈថ្មីៗតាមដែលពួកគេត្រូវការ។ មិនតែប៉ុណ្ណោះ ម៉ូដែលជើងចាស់រូបនេះ ក៏ជំរុញកូនស្រីឱ្យចូលរួមស្ម័គ្រចិត្តដើរម៉ូដក្នុងព្រឹត្តិការណ៍ជាតិធំៗផងដែរ ដើម្បីជាការតបស្នងប្រទេសជាតិ និងជាចំណែកចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

អាយុទើបតែជាង១០ឆ្នាំប៉ុណ្ណោះ តារាម៉ូដែលវ័យក្មេងកូនកាត់ខ្មែរ-អង់គ្លេស ទាំង ២ រូបបានធ្វើឱ្យឪពុក និងអ្នកម្តាយ គង់ ផល្លា មានមោទនភាពជាខ្លាំង ដោយអ្នកទាំងពីរមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដកម្មវិធី fashion show ក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់។ ក្រៅពីដើរម៉ូដ ផានីតា និង លីណា ក៏មានទេពកោសល្យសម្តែងល្អផងដែរ ដោយបានចូលរួមថតស៉្បតពាណិជ្ជកម្មឱ្យក្រុមហ៊ុនឯកជនទៀតផង។ ទន្ទឹមការជំរុញកូនស្រីឱ្យដើរលើវិថីសិល្បៈ តារាម៉ូដែលជើងចាស់ គង់ ផល្លា ក៏មិនភ្លេចការសិក្សារបស់កូនៗឡើយ ដោយសព្វថ្ងៃកូនស្រីទាំង ២ កំពុងសិក្សានៅសាលា South Bridge International School ថែមទាំងទទួលលទ្ធផលការសិក្សាល្អទៀតផង។

អ្នកនាង បានព្យាយាមថ្លឹងថ្លែងពេលវេលាច្បាស់លាស់ ហើយបែកចែកឱ្យដាច់រវាងការសិក្សា និងការងារសិល្បៈ តែថ្ងៃក្រោយទៅជាយ៉ាងណាអាស្រ័យលើស្ថានភាពជាក់ស្តែង ព្រោះការសិក្សាជាអទិភាពចម្បងសម្រាប់កូនស្រី រីឯសិល្បៈក៏សំខាន់មិនអាចបោះបង់ចោលបាននោះឡើយ៕

ដកស្រង់ពី៖Sabay