Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន Smart Axiata ប្រកាស​ពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី 2

  • បោះពុម្ព

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា មានកិត្តិយសក្នុងការប្រកាសពីវត្តមានរបស់ខ្លួនជាលើកទីពីរក្នុងការចូលរួមជាដៃគូរឧបត្ថម្ភធំសម្រាប់ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី 2 ឆ្នាំ 2024 (STI Day 2024) ដែលរៀបចំដោយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 24-26 ខែមីនា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី 2 នេះរៀបចំឡើងក្រោមប្រធានបទ “SMEs Go STI,”។ ព្រឹត្តិការណ៍នេះមានគោលបំណងរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតទៅក្នុងប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីបង្កើនប្រសិទ្ធភាព ការប្រកួតប្រជែងទីផ្សារ និងសមាហរណកម្មសកល ដែលត្រៀមនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ការអភិវឌ្ឍន៍ SME និងកំណើនបច្ចេកវិទ្យានរបស់កម្ពុជា។

ដកស្រង់ពី៖Sabay