Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក បើកការស៊ើបអង្កេតក្រុមហ៊ុន SMIC សង្ស័យបំពានច្បាប់នាំចេញបន្ទះឈីបឲ្យ ​Huawei

  • បោះពុម្ព

(បរទេស)៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កំពុងស៊ើបអង្កេត ទៅលើក្រុមហ៊ុន ផលិតបន្ទះឈីប SMIC ថាបានប្រើប្រាស់ Tools របស់សហរដ្ឋអាមេរិកដោយខុសច្បាប់ដើម្បីបង្កើតបន្ទះឈីប Kirin 9000S ដែរឬទេ? ខណៈលោក Alan Estevez ដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងនាយកដ្ឋានស៉ើបអង្កេតនេះ បានអះអាងថាក្រុមហ៊ុនផលិតបន្ទះឈីបនះអាចបំពានច្បាប់នាំចេញ ប៉ុន្តែស្ថានភាពនេះនៅតែត្រូវបានវាយតម្លៃឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសាព័ត៌មាន GSM Arena។

ការប្រកាសបើកការស៉ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីសវនាការសភាកាលពីសប្តាហ៍មុន ហើយបានរាយការណ៍ថារដ្ឋបាល លោក Biden កំពុងពិចារណាលើការហាមឃាត់ក្រុមហ៊ុនផលិតបន្ទះឈីបចំនួន ៤បន្ថែមទៀត រួមទាំងក្រុមហ៊ុន Semiconductor Manufacturing International Corp (SMIC) ដែលជាក្រុមហ៊ុនផ្តល់សេវាបន្ទះឈីប 7nm FinFET SoC សម្រាប់ក្រុមហ៊ុន Huawei ។

Huawei Mate 60 Pro រួមជាមួយនឹងស្មាតហ្វូនត្រកូល Mate និង Nova 12 គឺត្រូវបានក្រុមហ៊ុនសម្រេចឲ្យប្រើប្រាស់នូវបន្ទះឈីប Kirin 9000S ដែលបន្ទះឈីបនេះ ក៏ស្ថិតនៅក្នុងការហាមប្រាមពីសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុននេះក៏បានធ្វើការបដិសេធក្នុងការអធិប្បាយទៅលើបញ្ហានេះដែរ។ គួរជម្រាបថា ស្មាតហ្វូននេះ គឺត្រូវបានគេមើលឃើញថា គឺជានិមិត្មសញ្ញានៃការងើបឡើងវិញនៃប្រទេសចិន ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន ក៏បានព្យាយាមក្នុងការទប់ស្កាត់ក្រុមហ៊ុននេះជាបន្តបន្ទាប់ផងដែរ។បច្ចុប្បន្ននេះ ក្រុមហ៊ុន SMIC បានប្រើប្រាស់នូវ tools សហរដ្ឋអាមេរិកក្នុងការផលិតទៅលើបន្ទះឈីប 5G ផងដែរ៕








ដកស្រង់ពី៖Fresh News