Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះដួលទាំងជំហរ ល្អហួស តស៊ូថតឈុតទម្ងន់ ៣៧ គីឡូក្រាម រហូតជោគជ័យ ថែមទាំងមានជំនឿចិត្តខ្ពស់ទៀត

  • បោះពុម្ព

ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យុវតី ជូរី ល្អហួស Miss Preteen International Cambodia 2023 នឹងធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសថៃ ដើម្បីតំណាងជាតិកម្ពុជាចូលរួមប្រកួតកម្មវិធី Junior Idol World Official 2023 ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ស្របពេលការប្រកួតកាន់តែខិតជិតមកដល់ ល្អហួស បានបញ្ចេញឈុតតំណាងជាតិដែលត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិនោះឡើយ ឈ្មោះថា «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» មានន័យថា កំពូលក្សត្រិយ៍ នៃអម្បូររាជហង្សក្នុងដែនកម្ពុជា។តាមដែលដឹងមក ឈុត «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» មានទម្ងន់ដល់ទៅ ៣៧គីឡូក្រាមឯណោះ ហើយក្រុមគ្រួសាររបស់ ល្អហួស និងម្ចាស់ប្រេនឡាកាម៉ូដែលជា sponser ធំ បានប្រារព្ធរៀបចំពិធីក្រុងពាលី ឈុតតំណាងជាតិ និងឈុតអប្សរា យ៉ាងអធិកអធមមុនពេលយកឈុតទាំងនេះទៅប្រកួតនៅលើឆាកអន្តរជាតិ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកនិយមលេងកម្មវិធី Tik Tok បានលាន់មាត់សរសើរពីគំនិតច្នៃប្រឌិត និងប្រណីតភាពនៃឈុត «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» ដែលអ្នកច្នៃម៉ូដ Skor Krub សម្រិតសម្រាំងច្នៃយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។គួរឱ្យភ្ញាក់ផ្អើលខ្លាំង ល្អហួស ត្រូវបានដួលមួយជំហរខ្លួនអំឡុងពេលនាងថតវីដេអូផ្លូវការនៃឈុតតំណាងជាតិ «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» កាលពីពេលថ្មីៗ។

ទឹកភ្នែកបង្ហាញពីភាពឈឺចាប់បានរមៀលស្រក់ចុះមកលើផែនថ្ពាល់យុវតីរូបស្រស់នេះ ប៉ុន្តែនាងនៅតែរក្សាជំហរក្រោកមកថតឈុតតំណាងជាតិទម្ងន់ ៣៧ គីឡូក្រាម រហូតជោគជ័យដូចអ្វីដែលគ្រប់គ្នាបានឃើញលើបណ្តាញសង្គមហ្វេសប៊ុក។ មហាជន និងបណ្តាហ្វេនៗស្លុតចិត្តជាខ្លាំង ពេលដឹងថា ល្អហួស បានដួលមួយជំហរខ្លួនពេលថតឈុតតំណាងជាតិនេះ ប៉ុន្តែពួកគេពិតជាសរសើរទឹកចិត្តក្មេងស្រីរូបនេះ ដែលក្លាហានជម្នះមិនព្រមរាថយ ហើយស៊ូទ្រាំថតវីដេអូផ្លូវការនេះរហូតទទួលបានជោគជ័យ។

ក្នុងបទសម្ភាសន៍ក្នុងពិធីក្រុងពាលីឈុតតំណាងជាតិ និងឈុតអប្សរា ម្សិលមិញនេះ យុវតី ល្អហួស បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំក្នុងការដណ្តើមយកភាពជោគជ័យលើឆាកអន្តរជាតិ ដោយនាងប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពតែម្តង។ បវរកញ្ញាវ័យក្មេងនេះជឿជាក់ថា នឹងពិតជាធ្វើបាន ព្រោះនាងត្រៀមជាស្រេចហើយសម្រាប់ការប្រកួតអន្តរជាតិនេះ ដោយបានចំណាយពេលសិក្សាពីកម្មវិធីយ៉ាងច្បាស់លាស់ គួបផ្សំកម្លាំងចិត្តយ៉ាងពេញទំហឹងពីពុកម៉ែបងប្អូន និងការ sponser ឈុតប្រណីតៗតម្លៃខ្ទង់ម៉ឺនដុល្លារពីម្ចាស់ប្រេនឡាកាម៉ូ ធ្វើឱ្យនាងរឹតតែមានកម្លាំងចិត្តមុតមាំជាងមុនទៅទៀត។

គួររំឮកផងដែរថា ល្អហួស នឹងធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ កុំភ្លេចទៅជូនដំណើរបវរកញ្ញាវ័យក្មេងនេះឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់រូបនាង!

ដកស្រង់ពី៖Sabay