Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចេកវិទ្យាសាកថ្មលឿន អាចប៉ះពាល់ដល់អាយុកាលថ្មទូរសព្ទឬអត់?

  • បោះពុម្ព

បច្ចុប្បន្នបច្ចេកវិទ្យាសាកថ្មល្បឿនលឿនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចឃើញឆ្នាំងសាកល្បឿនលឿនជាដើម។

យ៉ាងណាមិញ សាកថ្មកាន់តែឆាប់ពេញថ្វីបើផ្ដល់ប្រយោជន៍ក៏ពិតមែន ប៉ុន្ដែធ្វើឱ្យអ្នកប្រើកាន់តែបារម្ភ ថាតើវាអាចប៉ះពាល់ដល់អាយុកាលនៃថ្មដែរឬយ៉ាងណា? តាមពិតទៅបច្ចេកវិទ្យាសាកថ្មល្បឿនលឿន មិនមានផលប៉ះពាល់ដល់សុខភាពថ្មនោះទេ ព្រោះរាល់ពេលបញ្ចូលថ្មម្ដងៗ ស្មាតហ្វូនមានមុខងារ Battery management system ដើម្បីរក្សាអាយុកាលនៃថ្ម ក៏ដូចជាការពារពីការផ្ទុះជាដើម។ មុខងារនេះបែងចែកការបញ្ចូលថ្មជាពីរដំណាក់កាល។

ដំណាក់កាលទី១ គឺបញ្ចូលថាមពលថ្មដោយមានល្បឿនលឿន ដោយសាកពី ០% ដល់ ៥០% ឬ ៧០% ចំណាយពេល ១០ ទៅ ១៥នាទី ឬ៣០នាទី ប៉ុណ្ណោះ។ ដំណាក់សាកដំបូងនេះមានល្បឿនលឿន ព្រោះតែថ្មទូរសព្ទអាចទទួលយកថាមពលបានយ៉ាងឆាប់រហ័ស និងមិនមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរឡើយ។

ដំណាក់កាលទី២ គឺការបញ្ចូលថាមពលពី ៧០% ឬ ៨០% ដល់ពេញ ល្បឿនសាកនឹងត្រូវបន្ថយចុះ ហើយល្បឿននៃការសាកត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន បើមិនដូចច្នោះទេអាចធ្វើឱ្យថ្មទូរសព្ទខូច ឬផ្ទុះបាន។ នេះជាមូលហេតុដែលធ្វើឲ្យការសាកថ្មចាប់ពី ៧០% ឬ ៨០% ឃើញថាមិនឡើងភាគរយថ្មលឿនដូចជាពេលសាកនៅភាគរយទាបៗនោះទេ។

ដូចនេះបច្ចេកវិទ្យាសាកថ្មឆាប់ពេញមិនមែនជាដើមហេតុធ្វើឲ្យស្មាតហ្វូនឆាប់ខូចថ្មនោះទេ ប៉ុន្តែគឺកត្តាមួយចំនួនទៀតទៅវិញទេដែលធ្វើឲ្យថ្មឆាប់ខូច។ ការសិក្សាមួយចំនួនបានបង្ហាញថាទម្លាប់នៃការសាកថ្មស្មាតហ្វូនឲ្យដល់ពេញ ១០០% ហើយនៅបន្តដោតវាចោលទៀតនោះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពថ្ម ប្រសិនបើអ្នកប្រើប្រកាន់ខ្ជាប់ទម្លាប់នេះជាទៀងទាត់។

ដោយគិតគូរលើបញ្ហានេះ Appleបានបញ្ចេញមុខងារថ្មីមួយលើ iOS 13 ដែលមានឈ្មោះថា Optimized Battery Charging។ មុខងារនេះដំណើរការដោយសិក្សាពីសកម្មភាពសាកថ្មប្រចាំថ្ងៃរបស់អ្នកប្រើ។ ឧទាហរណ៍អ្នកទម្លាប់សាកថ្មមុនពេលចូលគេង នោះ iPhone នឹងចាប់ផ្ដើមសាកថ្មពី ០% ដល់ ៨០% បន្ទាប់មកវានឹងផ្អាកការសាកថ្មសិន ហើយនឹងចាប់ផ្ដើមសាកដល់ ១០០% ឱ្យបានមុនពេលអ្នកភ្ញាក់ពីគេង។ មុខងារនេះមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានទម្លាប់ទៀងទាត់។

យ៉ាងណាក្ដី បើមិនអាចពឹងពាក់លើមុខងារ Optimized Battery Charging ដោយសារទម្លាប់របស់អ្នកមិនទៀងទាត់ ឬស្មាតហ្វូនរបស់អ្នកមិនមានមុខងារនេះ អ្នកក៏អាចសាកល្បងដកឌុយទូរសព្ទចេញពេលសាកដល់ត្រឹម ៩០% ឬពេលជិតពេញ ១០០% ជាដើម ដើម្បីធ្វើឲ្យថ្មមានអាយុវែង។ យ៉ាងណាក្ដី បើមិនអាចពឹងពាក់លើមុខងារ Optimized Battery Charging ដោយសារទម្លាប់របស់អ្នកមិនទៀងទាត់ ឬស្មាតហ្វូនរបស់អ្នកមិនមានមុខងារនេះ អ្នកក៏អាចសាកល្បងដកឌុយទូរសព្ទចេញពេលសាកដល់ត្រឹម ៩០% ឬពេលជិតពេញ ១០០% ជាដើម ដើម្បីធ្វើឲ្យថ្មមានអាយុវែង។

គួរបញ្ជាក់ដែរថាការប្រើប្រាស់ដុំសាកលាយឡំគ្នា (ខ្ចីឆ្នាំងសាកអ្នកដទៃប្រើ) មិនមានប៉ះពាល់ដល់អាយុកាលរបស់ថ្មនោះទេ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនខ្លះអាចសាកថ្មមិនឆាប់ពេញ ប្រសិនបើប្រើប្រាស់ឆ្នាំងសាកមានកម្លាំងខ្សោយជាងសមត្ថភាពគាំទ្ររបស់ស្មាតហ្វូននោះ៕

ដកស្រង់ពី៖Sabay