Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួឯកប្រុសរឿង «កូនពស់កេងកង» ឆ្នាំ ២០០១ បានទទួលមរណភាពហើយ

  • បោះពុម្ព

តារាសម្ដែងជើងចាស់ថៃ Winnai Kraibutr ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាតួឯកប្រុសក្នុងរឿង កូនពស់កេងកង បានទទួលមរណភាពហើយ ដោយជំងឺរ៉ាំរ៉ៃ (ឆ្លងមេរោគក្នុងឈាម) ក្នុងអាយុ ៥៤ ឆ្នាំ។

ក្រោយពីរងទុក្ខដោយសារជំងឺស្បែកលក្ខណៈធ្ងន់ធ្ងរព្យាបាលមិនជា លោក Winnai Krabutr បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃទី២០ បន្សល់ទុកកូននូវកូន ៣ នាក់ ឲ្យប្រពន្ធជាអ្នកមើលថែចាប់ពីពេលនេះទៅ។ តារាថៃរូបនេះ មានជំងឺស្បែកដ៏កម្រដែលគេស្គាល់ថាជា Bullous pemphigoid អស់រយៈពេលប្រាំឆ្នាំមកហើយ។ ជំងឺនេះធ្វើឱ្យលោកស្រកទម្ងន់ ហើយត្រូវបង្ខំចិត្តផ្អាកការងារសិល្បៈ ដោយឈប់ទទួលយកការងារសម្ដែងទាំងអស់។

លោក Winnai កើតនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៦៩ ដោយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើនដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅ Box Office របស់ប្រទេសថៃ។ ខ្សែភាពយន្តចំនួនពីររឿង គឺ "Nang Nak" និង "Bang Rajan" ដែលចេញជាបន្តបន្ទាប់ក្នុងឆ្នាំ ១៩៩៩ និង ២០០០ ដោយរកចំណូលបានជាង ១៥០ លានបាតក្នុងមួយរឿងនៅ Box Office ដែលធ្វើឱ្យលោកទទួលបានរហស្សនាមថា "វីរបុរសរាប់រយលានបាត"។ បន្ថែមពីលើនេះ លោកត្រូវបានប្រជាជនកម្ពុជាស្គាល់ច្រើន ពេលបង្ហាញវត្តមានសម្ដែងភាពយន្តរួមគ្នាកម្ពុជា-ថៃ ដែលមានចំណងជើងថា "កូនពស់កេងកង" កាលពីឆ្នាំ ២០០១៕

ដកស្រង់ពី៖Sabay