Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊េមណាស់! ខាត់ វៃហាំង ទទួបានកុលាបជាច្រើនទង និងស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រថៃ

  • បោះពុម្ព

ជាជោគជ័យដ៏ធំរបស់ភាពយន្ដខ្មែរ ដែលផលិតកម្ម LD Entertainment បានសម្រេចស្នាដៃនាំយកទៅចាក់បញ្ចាំងនៅក្រៅប្រទេស ដែលថ្មីៗនេះ ម្ចាស់ផលិតកម្មលោក លៀក លីដា និងលោក លៀកលីណា បានដាក់សម្ភោធជាផ្លូវការក្នុងប្រទេសថៃ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រនៅទីនោះ។

កាលពីថ្ងៃទី ១៩ មីនា កន្លងទៅនេះ ភាពយន្ដខ្នាតធំរបស់ផលិតកម្ម LD Entertainment “ប្រុសលក់ខ្លួន ឬ Rent Boy“ បានដាក់សម្ភោធជាផ្លូវការនៅក្នុងប្រទេសថៃ ដែលមានវត្តមានចូលរួមពីតួអង្គធំ មានដូចជាកំលោះសង្ហារ ខាត់ វៃហាំង តារាប្រុសសម្បូរស្នេហ៍មីយ៉ាន់ម៉ា ប៉ៃ ស្រីស្អាតរូបស្រស់ ពេជ្រ វត្តីសុរ៉ាវឌ្ឍី និងម្ចាស់ផលិតកម្ម LD ដែលការដាក់សម្ពោធនេះទទួលបានជោគជ័យយ៉ាងខ្លាំង និងស្វាគមន៍យ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រនៅទីនោះ។

ទន្ទឹមនិងនេះគេសង្កេតឃើញថា ខាត់ វៃ ហាំង ហាក់ទទួលបានការស្វាគមន៍ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រថៃ ដោយទទួលបានកុលាបក្រហមជាច្រើនទង និងច្រើនបាច់ មានការសុំថតរូបជាច្រើនហូហែរផងដែរ នេះបង្ហាញឱ្យឃើញថាតារាប្រុសរូបមានឈ្មោះបោះសំឡេងមិនធម្មតាប៉ុន្មានទេនៅក្រៅប្រទេស។ យ៉ាងណាមិញបន្ទាប់ពីដាក់សម្ភោធរួចរាល់ “ប្រុសលក់ខ្លួន ឬ Rent Boy” និងផុសរូបរាងលើផ្ទាំងអេក្រង់ក្នុងរោងកុនជាផ្លូវការ នៅថ្ងៃទី ២១ មីនា នេះ ដែលមានរហូតដល់ទៅ ៨៦ ទីតាំងក្នុងប្រទេសថៃ ជាភាពងាយស្រួលសម្រាប់ឱ្យអ្នកគាំទ្រទៅទស្សនានៅជិតបំផុត៕

ដកស្រង់ពី៖Sabay