Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាចិន Zhang Ziyi ខឹងខ្លាំំង ​ដែលគេ​ថា នាងតោង​ Zhao Liying និង Yang Mi​ ដើម្បីល្បី

  • បោះពុម្ព

Zhang Ziyi បានឆ្លើយតបដោយត្រង់ៗ នៅពេលដែលមានពាក្យចចាមអារ៉ាមថា នាងកំពុងទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះ Zhao Liying និង Yang Mi ឲ្យចូលរួមសម្ដែងក្នុងភាពយន្តចុងក្រោយបង្អស់របស់អ្នកដឹកនាំរឿង Zhang Yimou ។

នាពេលថ្មីៗនេះ អ្នកសរសេរប្លុកកម្សាន្តមួយបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា Zhang Ziyi គឺជាអ្នកដែលស្នើឲ្យអ្នកដឹកនាំរឿង Peter Chan អញ្ជើញ Zhao Liying និង Yang Mi មកសម្តែងក្នុងភាពយន្តមួយនេះ។ ហេតុផលគឺដោយសារចំណូលក្នុងប្រអប់សំបុត្រភាពយន្តរបស់ Zhang Ziyi តែងតែធ្លាក់ចុះខ្លាំង ខ្លះទាបជាងមុន ដូច្នេះហើយទើបតារាស្រីសង្ឃឹមថា ភាពចម្រូងចម្រាសជុំវិញការសហការគ្នារបស់ Zhao Liying និង Yang Mi នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញ ហើយភាពយន្តនេះទទួលបានការចាប់អារម្មណ៍ថែមទៀត។

លើសពីនេះ ភាពចម្រូងចម្រាសរវាងអ្នកគាំទ្រ Zhao Liying និង Yang Mi មិនប៉ះពាល់ដល់ Zhang Ziyi ខ្លួនឯងទេ។ នៅទីបញ្ចប់តារាស្រីរូបនេះគឺជាអ្នកនេសាទដែលចំណេញបំផុត និងលើសគេថែមទៀតផង។ ថ្វីបើយ៉ាងណាក៏ដោយ តារាសម្ដែងរៀមច្បង Zhang Ziyi បានឆ្លើយតបដោយត្រង់ៗនិងដោយគ្មានការកត់ត្រាទុក នៅក្រោមការបង្ហោះជាបន្តបន្ទាប់ថា “សូមបិទមាត់មនុស្សឆ្កួត!” គេអាចមើលឃើញថា នាងកំពុងតែមានអារម្មណ៍ខឹងយ៉ាងខ្លាំង ព្រោះមានបញ្ហាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនាងយ៉ាងធ្ងន់ធ្ងរ។

សូមជម្រាបជូនថា ភាពល្បីល្បាញ Zhang Ziyi ត្រូវបានទស្សនិកជនសុទ្ធតែដឹងថា នាងគឺជាតារាចិនដំបូងគេដែលឈានទៅដល់ហូលីវូដ។ តារាស្រីរូបនេះបានលេចមុខក្នុងរឿងភាគល្បីៗជាច្រើនដូចជា Fateful Train, The Grandmaster (The Grand Master) និងមានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកដឹកនាំរឿងធំៗ ដូច្នេះគ្មានហេតុផលអ្វីដែលនាងទៅតោងគេយកល្បីទេ៕

ដកស្រង់ពី៖កម្ពុជាថ្មី