Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុផលពិសេស Taylor Swift បញ្ចូល វីដេអូជីដូននៅប្រាសាទខ្មែរ ក្នុងបទ "Marjorie"

  • បោះពុម្ព

Marjorie គឺជាបទចម្រៀងល្បីមួយ ដែលច្រៀងដោយអ្នកចម្រៀងបែបប៉ុបដ៏ល្បីល្បាញរបស់សហអាមេរិកគឺ Taylor Swift ដែលចេញផ្សាយវីដេអូផ្លូវការលើបណ្ដាញ YouTube កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

ក្នុងនោះអ្វីដែលពិសេសគឺក្នុងវីដេអូបទថ្មីរបស់តារាចម្រៀងអាមេរិករូបនេះ បានរំលេចនៅប្លង់ប្រាសាទបុរាណខ្មែរដ៏ល្បីខ្ទរខ្ទារមួយគឺប្រាសាទតាព្រហ្ម ស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧ ក្នុងរមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោក ស្ថិតក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។

ជាការពិត Marjorie គឺសំដៅលើឈ្មោះរបស់លោកយាយរបស់ Taylor Swift គឺលោកស្រី Marjorie Finlay ជាអ្នកចម្រៀងបែបអូប៉េរ៉ារបស់អាមេរិកដ៏លេចធ្លោមួយរូប ហើយលោកស្រីធ្លាប់បានទៅទស្សនាប្រាសាទបុរាណខ្មែរគឺ ប្រាសាទតាព្រហ្ម កាលពីសម័យមុនសង្គ្រាមស៊ីវិលនៅកម្ពុជា។ វីដេអូរបស់អ្នកស្រី Marjorie ទស្សនាប្រាសាទតាព្រហ្ម ត្រូវបាន Taylor Swift បញ្ចូលទៅក្នុងបទ Marjorie ដែលរ៉ាយរ៉ាប់ពីលោកយាយរបស់នាង។

Marjorie កើតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩២៨ និងបានស្លាប់កាលពីឆ្នាំ ២០០៣ នៅពេលដែល Taylor Swift មានអាយុ ១៤ឆ្នាំ ប៉ុណ្ណោះ។ លោកយាយ Marjorie ត្រូវបានគេជឿថាជាបុគ្គលដែលជាក់ឥទ្ធិពលបំផុតក្នុងជីវិតរបស់ Taylor រហូតធ្វើឲ្យនាងក្លាយជាអ្នកចម្រៀងប៉ុបដ៏ល្បីល្បាញលើពិភពលោកដូចសព្វថ្ងៃ៕

 

ដកស្រង់ពី៖Sabay