Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាចទេ? ៣ឆ្នាំក្រោយ ឡានអគ្គិសនី នឹងមានតម្លៃទាបជាងឡានសាំង

  • បោះពុម្ព

មិនយូរប៉ុន្មានទៀតទេ ពោលគឺត្រឹមរយៈពេល ៣ឆ្នាំទៀតតែប៉ុណ្ណោះ រថយន្តអគ្គិសនី នឹងមានតម្លៃធូរថ្លៃជាងរថយន្តចំហេះក្នុង។

នេះបើតាមការព្យាកររបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gartner របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ បានអះអាងក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីសប្តាហ៍មុនថា ថ្លៃដើមផលិតកម្មរថយន្តអគ្គិសនី នឹងធ្លាក់ថ្លៃលឿនជាងតម្លៃអាគុយ ដែលនឹងជួយឱ្យតម្លៃរថយន្ត EV ធ្លាក់ថ្លៃប្រហែល ៣០-៤០ភាគរយ នៅត្រឹមឆ្នាំ២០២៧។

លោក Pedro Pacheco អនុប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Gartner បានលើកឡើងថា ការព្យាករពីតម្លៃរថយន្តអគ្គិសនីក្នុងរយៈពេល៣ឆ្នាំក្រោយ គឺដោយសារតែគំនិតច្នៃប្រឌិតថ្មីដែលជួយកាត់បន្ថយការចំណាយថ្លៃដើមផលិតកម្ម។ តែយ៉ាងណាមិញ របាយការណ៍របស់ក្រុមហ៊ុននេះ បានលើកឡើងថា ទោះបីជារថយន្តអគ្គិសនីមានតម្លៃទាបជាងមែន ប៉ុន្តែនៅពេលវាជួបគ្រោះថ្នាក់បុកប៉ះណាមួយ ការជួសជុលគឺនឹងថ្លៃជាងមុនប្រហែល ៣០% ឯណោះ។

ការធ្លាក់តម្លៃរថយន្តអគ្គិសនី មិនមែនមានន័យថា វាកំពុងជួបបញ្ហានោះទេ តែវាគ្រាន់តែជាការឈានចូលដល់ដំណាក់កាលថ្មីសម្រាប់ក្រុមហ៊ុនជាមួយផលិតផល និងសេវាកម្មដ៏ល្អបំផុត។ ខណៈដែលរថយន្តអគ្គិសនី កាន់តែពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Garner បានប៉ាន់ស្មានថា ការដឹកជញ្ជូនរថយន្តអគ្គិសនីនឹងឈានដល់ ១៨,៤លានគ្រឿងក្នុងឆ្នាំ២០២៤នេះ និង ២០,៦លានគ្រឿងនៅឆ្នាំ២០២៥៕

ដកស្រង់ពី៖Sabay