Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sam Altman ត្រឡប់មកក្រុមប្រឹក្សាភិបាល OpenAI វិញ ក្រោយបញ្ចប់ការស៉ើបអង្កេតផ្ទៃក្នុង

  • បោះពុម្ព

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman នឹងត្រលប់ទៅក្រុមប្រឹក្សាភិបាលវិញ រួមជាមួយនឹងនាយកថ្មីបីនាក់ ដែលសុទ្ធសឹងជាជើងខ្លាំង នៃក្រុមហ៊ុនបញ្ញាសិប្បនិមិត្តដ៏លេចធ្លោបំផុតរបស់ពិភពលោក។

ខណៈការចូលរួមក្នុងក្រុមប្រឹក្សាភិបាលឡើងវិញនេះ គឺបន្ទាប់ពីលោកត្រូវបណ្តេញចេញកាលពីប៉ុន្មានខែមុន និងបន្ទាប់ពីបញ្ចប់ការស៉ើបអង្កេតផ្ទៃក្នុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

ការស៊ើបអង្កេតលើករណីបណ្តេញចេញនៅខែវិច្ឆិការបស់ Altman ក៏បានបញ្ចប់ផងដែរ ហើយក្រុមហ៊ុនបានបង្កើតច្បាប់គ្រប់គ្រងថ្មី រួមទាំងការពង្រឹងគោលនយោបាយ នៃជម្លោះផលប្រយោជន៍របស់ខ្លួនជាស្ថាពរ ដើម្បីការពារវិវាទនាថ្ងៃក្រោយ។

កាលណោះ បុគ្គលិក វិនិយោគិន និងអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ OpenAI គឺ Microsoft (MSFT.O) បានសម្តែងការភ្ញាក់ផ្អើលចំពោះករណីក្រុមហ៊ុន បានបណ្តេញនាយកប្រតិបត្តិ Altman ចេញពីតំណែង តែយ៉ាងណាប៉ុន្មានថ្ងៃក្រោយ ក៏បានហៅឲ្យចូលកាន់តំណែងវិញ។

ក្រុមហ៊ុនបានតែងតាំងនាយកក្រុមប្រឹក្សាភិបាលថ្មីរួមមាន Altman, Sue Desmond-Hellmann អតីតនាយកប្រតិបត្តិនៃមូលនិធិ Bill and Melinda Gates, Nicole Seligman អតីតប្រធានក្រុមហ៊ុន Sony Entertainment និង Fidji Simo នាយកប្រតិបត្តិក្រុមហ៊ុន Instacart ។

ការស៊ើបអង្កេតដោយក្រុមហ៊ុនច្បាប់ WilmerHale បានរកឃើញថា ការបែកបាក់នៃការជឿទុកចិត្តរវាងក្រុមប្រឹក្សាភិបាលនិង Altman នាំឱ្យមានការបណ្តេញកាលពីខែវិច្ឆិកា។ ការបណ្តេញចេញរបស់ Altman មិនមែនជាលទ្ធផលនៃការព្រួយបារម្ភទាក់ទងនឹងហិរញ្ញវត្ថុ សុវត្ថិភាពផលិតផល ឬបញ្ហាផ្សេងទៀតរបស់ OpenAI នោះទេ។

នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនច្បាប់ WilmerHale ។ OpenAI បាននិយាយនៅក្នុងសារបង្ហោះមួយថា «WilmerHale បានរកឃើញថាក្រុមប្រឹក្សាភិបាលចាស់ បានជឿជាក់ថាសកម្មភាពរបស់ខ្លួន នឹងកាត់បន្ថយបញ្ហាប្រឈមនៃការគ្រប់គ្រងផ្ទៃក្នុង ហើយមិនបានរំពឹងទុកថាសកម្មភាពរបស់ខ្លួន នឹងធ្វើឱ្យក្រុមហ៊ុនមានអស្ថិរភាពនោះទេ»។

គួរជម្រាបថា លោក Sam Altman បានចូលធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន OpenAI វិញ ពោលគឺរយៈពេល៤ថ្ងៃ បន្ទាប់ពីលោកត្រូវបណ្តេញចេញ។ ការចូលកាន់តំណែងរបស់លោកឡើងវិញកាលណោះ កើតមានឡើងបន្ទាប់ពីបុគ្គលិកស្ទើរតែទាំងអស់របស់ OpenAI គំរាមចាកចេញពីក្រុមហ៊ុន ហើយលុះត្រាតែក្រុមប្រឹក្សាភិបាលហៅលោក Altman មកវិញ ទើបពួកគេបន្តធ្វើការ៕

ដកស្រង់ពី៖Fresh News